Benzema ជា​សះ​ស្បើយ​ពី​កូវីដ​ និង​បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​នេះ​ហើយ​

  • 2021-07-30 12:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​ Karim Benzema បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-១៩ ហើយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១​ម្សិលមិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

កីឡាករ​ Real Madrid រូប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ និង​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក​ និង​ទទួល​ការ​ព្យាបាល​រហូត​មក​។

បើ​តាម​ប្រភព​ខាង​លើ​ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​ឆ្លង​មួយ​នេះ​ភ្លាម​ Benzema បាន​ត្រលប់​ទៅ​ហ្វឹកហាត់​វិញ​តែ​ម្ដង​ជា​មួយ​ក្រុម​ Real របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ត្រៀម​ប្រកួត​នៅ​ក្នុង​រដូវកាល​ថ្មី​។

នៅ​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២១/២២ខាង​មុខ​នេះ​ Real នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្លឹប​ Alaves ក្នុង​ក្របខ័ណ្ឌ​ La Liga នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម