សន្សំសំចៃខ្លាំង! ឡានអគ្គិសនី BYD e2 ជិះ ១០០គ.ម អស់មិនដល់ ២ដុល្លារ
- 2021-08-02 05:26:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្សំសំចៃខ្លាំង! ឡានអគ្គិសនី BYD e2 ជិះ ១០០គ.ម អស់មិនដល់ ២ដុល្លារ
ចន្លោះមិនឃើញ
BYD e2 គឺជារថយន្តដំណើរការដោយថាមពលអគ្គីសនីសុទ្ធ ១០០% ហើយមានតួខ្លួនជាប្រភេទរថយន្ត Hatchback។ BYD គឺជាម៉ាកដ៏ល្បីឈ្មោះ និងធំបំផុតមួយផងដែរនៅលើពិភពលោក។
រថយន្ត BYD e2 មានបំពាក់ចង្កៀងមុខប្រភេទ LED រួមទាំងភ្លើងស៊ីញ៉ូ និងអំពូល Daytime Running Lights ទៀតផង។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បានបំពាក់ចង្កៀង LED លាតកាត់ពេញផ្នែកខាងក្រោយ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។
រថយន្តអគ្គីសនីមានរូបរាងតូចច្រលឹងនេះមានកាប៊ីនទូលាយ ដោយផ្នែកខាងក្រោយអាចអង្គុយបាន ៣នាក់យ៉ាងមានផាសុកភាព។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័រទំហំ ៨អ៊ីញ ជាប្រភេទឌីជីថលសុទ្ធ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញដូចគ្នា ប៉ុន្តែមិនមែនជាអេក្រង់ធម្មតាទេ គឺជា Tablet មួយ ដែលយើងអាចប្រើដើម្បីដោនឡូដកម្មវិធីដូចជា Facebook ឬ YouTube អីបាន។
រថយន្ត BYD e2 ប្រើម៉ូទ័រអគ្គីសនីមួយ មានកម្លាំង ៩៣សេះ និងកម្លាំងបង្វិល ១៨០ញ៉ូតុនម៉ែត្រ ហើយមានជម្រើសអាគុយចំនួន ២ ប្រភេទ ទី១ គឺទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យយើងបើកបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងទី២ គឺទំហំ ៤៧,៣គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យយើងបើកបានចម្ងាយ ៤០៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ថ្វីបើជារថយន្តអគ្គីសនីមែន ប៉ុន្តែ BYD e2 ផ្តល់ជម្រើសការបើកបរជាច្រើន ដូចជា Eco Mode, Sport Mode និង Snow Mode ទៀតផង។
ពាក់ព័ន្ធជាមួយនឹងការសាកភ្លើងរបស់វាវិញ គឺវាមានទាំងកន្លែងសាកភ្លើងល្បឿនល្បឿន និងល្បឿនធម្មតា។ បើសិនជាសាកល្បឿនធម្មតា ប្រើភ្លើង ២០អំពែ គឺចំណាយពេលពី ៥-៦ម៉ោង ហើយបើសាកល្បឿនលឿនវិញ គឺប្រើភ្លើង ៦០អំពែ និងចំណាយពេលត្រឹមតែ ៣០-៤០នាទី គឺពេញហើយ។ តាមរយៈការបញ្ជាក់ពីក្រុមហ៊ុន BYD រថយន្ត e2 នេះចំណាយថ្លៃសាកភ្លើងនៅផ្ទះ អស់មិនដល់ ២ដុល្លារនោះទេ សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា រថយន្ត BYD e2 ត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ២៧ ០០០ដុល្លារប៉ុណ្ណោះ ហើយមានជម្រើស ៤ពណ៌ គឺ ស ក្រហម ប្រផេះ និងពណ៌ខៀវ។
អតិថិជនដែលចាប់អារម្មណ៍សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 023 886 687 / 017 555 824 ឬ តាមរយៈហ្វេសបុកផេកក្រុមហ៊ុន BYD Cambodia ឬអញ្ជើញមកអាគារតាំងបង្ហាញតាមបណ្តោយផ្លូវជាតិលេខ 6A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕