ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅភ្នំពេញ អាចបើកវិញបាន លុះត្រាអនុវត្ត ៣ចំណុចនេះដាច់ខាត
- 2021-08-04 02:46:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅភ្នំពេញ អាចបើកវិញបាន លុះត្រាអនុវត្ត ៣ចំណុចនេះដាច់ខាត
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី០៣ សីហា ២០២១បានចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង។
ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា អាជីវករត្រូវតែធ្វើរឿងទាំងនេះដាច់ខាត ទើបអនុញ្ញាតឲ្យបើកអាហារដ្ឋាន និងអាជីវកម្មអាហារ-ភេសជ្ជៈគ្រប់ប្រភេទបាន៖
១. ចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យ បានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម ។
២. ដាច់ខាតមិនត្រូវលក់ គ្រឿងស្រវឹង ឬ អនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្ម នៅចន្លោះរម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី)។
៣.គណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាននីមួយៗ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ។
រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តា គោលដៅសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាការ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ។
ខ្លឹមសារលំអិតសូមមើលក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖