មានដឹងអត់ Ronaldo ស៊ីថ្លៃប៉ុន្មានពី Sponsor ក្នុងពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
- 2021-08-04 13:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់ Ronaldo ស៊ីថ្លៃប៉ុន្មានពី Sponsor ក្នុងពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។
រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង ១.៦លានដុល្លារឯណោះ ដែលតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាទាំងអស់នៅលើពិភពលោកទទួលបាន។
គួរបញ្ជាក់ផងដែរថា Ronaldo ក៏ជាតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ៣២២លាន Followers ៕