គ្រូ​ចំបាប់​ថ្មី​របស់​កម្ពុជា​នេះ​គ្រាន់​តែ​មេដាយ​អន្តរជាតិ​ ៦គ្រឿង​ក្នុង​នោះ​អូឡាំពិក​ ២គ្រឿង​

  • 2021-08-05 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ បាន​ថ្លែង​ការ​ស្វាគមន៍​ចំពោះ​គ្រូ​បង្វឹក​ថ្មី​ជនជាតិ​អ៊ីរ៉ង់​ លោក​ Komeil Ghasemi ដែល​មក​ដល់​កម្ពុជា​ដើម្បី​បង្វឹក​កីឡាករ​ កីឡា​ការិនី​ត្រៀម​ស៊ីហ្គេម​ នៅ​វៀតណាម​ ២០២២​ និង​ ២០២៣ ខាង​មុខ។​

ងាក​ទៅ​អតីត​កាល​របស់​លោក​ Komeil Ghasemi ​ដែល​ជា​គ្រូ​បង្វឹក​ថ្មី​នេះ​គឺ​មាន​ប្រវត្តិ​មិន​ធម្មតា​ឡើយ​ ពោល​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​រហូត​ ៦គ្រឿង​ឯ​ណោះ។​ តោះ!​ មើល​ស្ថិតិ​ឈ្នះ​មេដាយ​របស់​គ្រូ​ជម្រើស​ជាតិចំបាប់​កម្ពុជា​ថ្មី​រូប​នេះ​ទាំង​អស់​គ្នា៖​ ប្រភព​ Wikipedia

លោក​ Komeil Ghasemi

**Olympic Games**

  • ទី១ មេដាយ​ ប្រាក់​ លើ​ប្រភេទ​ទម្ងន់​ ១២៥ Kg​ ទីក្រុង​ Rio De janeiro ប្រទេស​ប្រេស៊ីល​ ២០១៦

  • ទី២ មេដាយ​ មាស លើ​ប្រភេទ​ទម្ងន់ ១២០ Kg ទីក្រុង London ប្រទេស​អង់គ្លេស​ ២០១២

World Championships

  • ទី៣ មេដាយ ​ប្រាក់​ លើ​ប្រភេទ​ទម្ងន់​ ១២៥​ Kg ទីក្រុង​ Tashkent ប្រទេស​អ៊ូបេគីស្តង់​ ឆ្នាំ​ ២០១៤​

Asian Championships

  • ទី៤ មេដាយ​ ប្រាក់​ លើ​ប្រភេទ​ទម្ងន់​ ១២៥​ Kg ទីក្រុង​ Doha​ ប្រទេស​កាតា​ ឆ្នាំ​២០១៥

  • ទី៥ មេដាយ ​មាស​ លើ​ប្រភេទ​ទម្ងន់​ ១២៥ Kg​ ទីក្រុង​ Astana ប្រទេស​កាហ្សាក់ស្ថាន ឆ្នាំ​២០១៤

  • ទី៦ មេដាយ ​ប្រាក់​ លើ​ប្រភេទ​ទម្ងន់​ ១២០​ Kg ទីក្រុង​ Tashkent ប្រទេស​អ៊ូបេគីស្តង់​​ ឆ្នាំ​ ២០១១​

រូបភាពលោក ខេស៊ី បាណេត

អត្ថបទ៖ នួន ស៊ីណា​