ឡាន Hybrid មួយទឹក៣ម៉ូដែលនេះ សម្បូរអ្នកជិះច្រើននៅខ្មែរតម្លៃ ២ម៉ឺនដុល្លារឡើង

  • 2021-08-05 01:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមរថយន្តប្រភេទមួយទឹកដែលាមានការប្រើប្រាស់ជាច្រើននៅកម្ពុជា គេសង្គេតឃើញមានរថយន្ត Hybrid មួយទឹក ៣ ស៊េរី ដែលកំពុងមានភាពពេញនិយមជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន។

រថយន្តប្រភេទ Hybrid កំពុងពេញនិយម ដោយសារតែវាជួយសន្សំសំចៃសាំងបានច្រើន។ ក្រៅពីការប្រើប្រាស់សាំងតែមួយមុខ រថយន្តប្រភេទនេះ អាចប្រើប្រាស់ថាមពលអគ្គិសនី ចេញពីអាគុយ ដើម្បីធ្វើការលាយជាមួយម៉ាស៊ីនសាំង។

រថយន្តទាំង ៣ ស៊េរី នោះ មានដូចខាងក្រោម៖

Toyota Prius ស៊េរីឆ្នាំ ២០១០ ឡើងមានតម្លៃខ្ទង់ ២ ០០០០ ដុល្លារឡើង

Toyota Prius ជំនាន់ទី២ ដែលជាជំនាន់ពេញនិយមជាងគេចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៩ មានតម្លៃចាប់ពី ១ ០០០០ រហូតដល់ជិត ២ ០០០០ ដុល្លារ និងឆ្នាំ២០១០ ឡើងមានតម្លៃចាប់ពី ២ម៉ឺនដុល្លារ រហូតដល់ ៤ម៉ឺន ៥ពាន់ដុល្លារ។ រថយន្តនេះ មានម៉ាស៊ីនទំហំ ១,៥ លីត្រ បូករួមនឹងអាគុយដែលផលិតថាមពលបាន ៥០ គីឡូវ៉ាត់។

Prius ចាប់ពីស៊េរីឆ្នាំ ២០១០ មកមាន Option ឲ្យជ្រើសរើសរហូតដល់ ៥ ប្រភេទ ដែលខុសពីឡានធម្មតាមានត្រឹម ៣ ប្រភេទគឺ Base Option, Half-Full Option និង Full Option ដែលកំពុងមានអ្នកជិះ និងឈ្មួញនាំចូលច្រើន។ Option របស់ Prius នេះដែរគឺសម្រាប់ឲ្យអ្នកប្រើអាចជ្រើសរើសបានតាមចំណងចំណូលចិត្ត។

Toyota Camry ស៊េរីឆ្នាំ ២០០៧ ប្រភេទ Hybrid តម្លៃចាប់ពី ២ ៣០០០ដុល្លារឡើង

Camry Hybrid ជាររថយន្តក្នុងសែស្រឡាយ Toyota Camry ចាប់ពីឆ្នាំ ២០០៧ ឡើងទៅ។ Camry Hybrid ក៏មានភាពពេញនិយមច្រើនដែរចាប់ពីឆ្នាំ ២០០៧ ដល់ ២០១១។ រថយន្តនេះមានម៉ាស៊ីនទំហំ ២,៤ លីត្រ និងម៉ូទ័រអាគុយ ដែលមានកម្លាំង ១០៥ គីឡូវ៉ាត់។

Lexus RX400h ស៊េរីឆ្នាំ ២០០៦ តម្លៃចាប់ពី ៣ ៥០០០ ដុល្លារឡើង

Lexus RX400h ជារថយន្តហាយប្រ៊ីដប្រភេទតួខ្ពស់ SUV។ Lexus RX ចេញដល់ជំនាន់ RX450h ប៉ុន្តែ RX400h ឆ្នាំ ២០០៤-២០០៩ នៅតែមានការគាំទ្រពីអ្នកប្រើប្រាស់អ្នកប្រើប្រាសក្នុងស្រុកសម្រាប់ម៉ូដែលមួយទឹក។ RX400h ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ៣,៣ លីត្រ និងមានម៉ូទ័រអគ្គិសនី ២ មុខក្រោយ មានកម្លាំង ១២៣ គីឡូវ៉ាត់ មានកម្រិតស៊ីសាំងជាមធ្យម ៩,៤ លីត្រ/១០០គ.ម។

ដោយសារជាប្រភេទឡានមួយទឹកក្នុងស្រុកដូចនេះតម្លៃអាចខុសគ្នា ២ ទៅ ៣ ពាន់ដុល្លារតិចឬច្រើនជាងនេះទៅតាម Option ពណ៌ និងគុណភាពឡានផ្ទាល់ (តម្លៃទីផ្សារក្នុងស្រុក)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី