ទៅលើកក្រោយដឹងតែប្លែក! ជាងជំនាញកំពុងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ
- 2021-08-07 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលើកក្រោយដឹងតែប្លែក! ជាងជំនាញកំពុងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ រួមជាមួយមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យការងារការដ្ឋានអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងបា្រសាទព្រះវិហារ ដំណាក់កាលទី២ ក្រោមជំនួយថវិកាដោយមូលនិធិឯកអគ្គរដ្ឋទូតដើម្បីការអភិរក្សវប្បធម៌(AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងនេះ ចាប់ផ្តើមតាំងពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ សម្រេចបានការងារធំៗ ចំនួន ២គឺ៖ ទី១ គឺអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៤ និងជួសជុលចម្លាក់តោចំនួន២ ទី២ ការស្តារប្រព័ន្ធផ្លូវទឹកបុរាណ ៦ទីតាំង ឲ្យមានតួនាទីឡើងវិញ។
បច្ចុប្បន្នក្រុមការងារ កំពុងបន្តការថែទាំ សម្អាតប្រព័ន្ធប្រឡាយទាំងនោះ និងបន្តបិតបាយអការពារជម្រាបទឹកតាមថ្នេរថ្មជណ្តើរបុរាណ។ ជាមួយគ្នានោះដែរ ក្រុមការងារមន្ត្រីនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា កំពុងធ្វើឯកសារបច្ចេកទេស ក្នុងការស្នើសុំអភិរក្ស និងជួសជុលស្ពានហាលខាងលិច ប្រវែង៩ ម៉ែត្រចេញពីជណ្តើរបុរាណ៕