រថយន្ត Volvo S90 XC60 XC90 ស៊េរីថ្មីឆ្នាំ 2021 មានលក់ជាផ្លូវការនៅកម្ពុជាហើយ!
- 2021-08-09 04:02:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Volvo S90 XC60 XC90 ស៊េរីថ្មីឆ្នាំ 2021 មានលក់ជាផ្លូវការនៅកម្ពុជាហើយ!
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Volvo Cars Cambodia ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាក Volvo នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HGB Group បានធ្វើការបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្ត S90, XC60 និង XC90 ស៊េរីថ្មី 2021 មកកាន់ទីផ្សារប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។
រថយន្ត Volvo ស៊េរីថ្មីទាំង 3 ម៉ូដែលនេះ ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសស៊ុយអែត ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ក្រុមហ៊ុន Volvoនៅក្នុងប្រទេសខាងលេី។ រថយន្ត Volvo ក៏ធ្លាប់បានបានឈ្នះពានរង្វាន់ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់នៅក្នុងពិភពលោកផងដែរ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះគឺពិតជាមានភាពពិសេសលេចធ្លោ និងមិនត្រឹមតែមានរូបរាងស្រស់ស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀតដែលបានធ្វើអោយរថយន្ត Volvo ស៊េរីថ្មី 2021 នេះរឹតតែល្អឥតខ្ចោះ។
ហើយគ្រប់ម៉ូដែលរបស់រថយន្ត Volvo ទាំងអស់គឺសុទ្ធតែមានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ បង្អស់របស់ប្រទេសស៊ុយអែត ដែលមានដូចជា៖
Engine T6 AWD (Turbo & Supercharged): កម្លាំងម៉ាស៊ីន 320hp
City Safety with Steering Support: ប្រព័ន្ធចាប់ហ្វ្រាំដោយស្វ័យប្រវត្តនិងជំនួយទប់ចង្កូតឡាន នៅពេលមានរថយន្ត មនុស្ស សត្វធំ ឬ កង់ឆ្លងកាត់ពីមុខឡាន
360° Surround View Camera: កាមេរ៉ា ៣៦០ ដឺក្រេ
ប្រព័ន្ធបាស់ Harman Kardon: មាន 14 Speakers នឹង 600 Watt
BLIS (Blind Spot information system) with steer assist: ប្រព័ន្ធផ្តល់ដំណឹងនៅពេលមានរថយន្តដទៃចង់វ៉ាឬជែង នៅកញ្ចក់មើលក្រោយនៃរថយន្ត
Head Up Display: ប្រព័ន្ធបង្ហាញល្បឿនបេីកបរ, ផ្លាកសញ្ញាល្បឿនតាមដងផ្លូវ, និងគម្លាតសុវត្ថិភាព នៅលេីកញ្ចក់ឡានខាងមុខ
Adaptive Cruise Control: ប្រព័ន្ធកំណត់ល្បឿន ហើយបើកបរតាមល្បឿនឡានខាងមុខដោយស្វ័យប្រវត្ត ដោយមិនចាំបាច់ជាន់ហ្រ្វាំនិងហ្គារ
Wireless Charge Function: ប្រព័ន្ធសាកថ្មទូរសព្ទនៅក្នុងរថយន្តដោយមិនចាំបាច់ប្រេីខ្សែ
Collision Warning with Auto Brake: ប្រព័ន្ធចាប់ហ្វ្រាំងដោស្វ័យប្រវត្តិរហូតដល់ល្បឿន 200គ.ម/ម៉ោង
Cross Traffic Alert: ប្រព័ន្ធផ្តល់សំលេង និងចាប់ហ្រាំងស្វ័យប្រវ័ត្តនៅពេលអ្នកថយរថយន្ត ហើយមានរថយន្តមួយទៀតឆ្លងកាត់។
ហើយសម្រាប់ម៉ូដែលរថយន្ត Volvo S90, XC60 និង XC90 ស៊េរីថ្មីឆ្នាំ 2021 នេះវិញ
រថយន្ត Volvo S90 ឆ្នាំ 2021 មានភាពខុសប្លែកពីឆ្នាំ 2020 ត្រង់ចង្កៀងផ្នែកខាងក្រោយរចនាបែបថ្មីប្លែក មានការ update កំលាំងម៉ាស៊ីនធំជាងមុន T6 Turbo + Supercharge មានកំលាំងរហូតទៅដល់ 320HP បន្ថែមមកជាមួយនូវយ៉ាន់រចនាបទបែបថ្មីដែលមានឈ្មោះថា 5 Double Spoke Graphite Diamond Cut ស្រស់ឆើតឆាយ លេចធ្លោជាងមុន និងភ្ជាប់មកជាមួយនូវ Wireless Charger ហើយថែមទាំងផ្ដល់ជូននូវតម្លៃពិសេសផងដែរ។ សម្រាប់រថយន្ត Volvo XC60 ឆ្នាំ 2021 វិញក៏មានការ update កំលាំងម៉ាស៊ីនធំជាងមុន T6 Turbo + Supercharge មានកំលាំងរហូតទៅដល់ 320HP បន្ថែមមកជាមួយនូវ Wireless Charger មាន ៣ ព័ណ៌ ស ខ្មៅ ខ្សាច់ភ្លឺ និងមានការផ្ដល់ជូននូវតម្លៃយ៉ាងពិសេស។
ចំណែកឯរថយន្ត Volvo XC90 ឆ្នាំ 2021 វិញម្ដង ជាមួយនឹងពណ៌ដែលទេីបតែចេញថ្មី ដែល Volvo អោយឈ្មោះថា Pine Grey ពណ៏នេះជាពណ៏ស្លែលាយប្រផេះដែលមិនធ្លាប់មានពីមុន មានកៅអី 3 ជួរ រួមជាមួយប្រព័ន្ធ Heads up Display, ពូកខាងក្នុងរបស់ឡានជាប្រភេទ Fine Nappa leather interior (ប្រភេទស្បែកប្រណិត) និងមាន Wireless Charger ជាមួយនិងតម្លៃដ៏ពិសេស។
សូមធ្វើការសាកសួរព័ត៌មានបន្ថែមរបស់រថយន្ត Volvo ស៊េរីថ្មីឆ្នាំ 2021 ទាំង 3 ម៉ូដែលខាងលេីនេះនៅ Showroom Volvo Cars Cambodia ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រះមុនីវង្ស ជិតអាគារវឌ្ឍនៈ ទល់មុខសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬអាចធ្វេីការសាកសួរតាមលេខទូរស័ព្ទ 024 900 000 / 095 666 054។
សម្រាប់ពណ៌មានបន្ថែមទាក់ទងទៅនិង រថយន្តVolvo គ្រប់ម៉ូដែលនៅក្នុងប្រទេសកម្ពុជាលោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Volvo Cars Cambodia ឬអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការwww.facebook.com/VolvoCarsKH