មិនធម្មតា! សៀង ចន្ធា ត្រូវ​បាន​ Channel YouTube ក្រៅ​ស្រុក​មួយ​​ធ្វើ​ Reaction

  • 2021-08-10 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សៀង ចន្ធា ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​របស់​កម្ពុជាដែល​ទើប​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​បាន​បង្ហាញ​ឲ្យ​បរទេស​បាន​ឃើញ​ពី​សមត្ថភាព​លេចធ្លោរ​​ខ្លាំង​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ពិសេស​គឺ​ការ​បង្ហាញ​សមត្ថភព​ក្នុង​ឈុត​យុវជន​កន្លង​មក​។

​ក្នុង​ Channel បរទេស​នោះ​មាន​ឈ្មោះ​ថា Icy Utd ​ហើយ​គេ​បាន​ធ្វើ​ Reaction ​សមត្ថភាព​ក្នុង​ការ​អូស​បាល់​​ ការ​បញ្ចប់​ទី​ច្បាស់​របស់​កីឡាករ​​បឹង​កេត​រូប​នេះ​ជា​ដើម។ យ៉ាង​ណា​នេះ​ជា​រឿង​ដ៏​​ល្អ​មួយ​ ដែល​អាច​ឲ្យ​បរទេស​បាន​ស្គាល់​ពី​សមត្ថភាព​​របស់​កម្ពុជា។

​សៀង ចន្ធា កើត​​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០០២ មាន​ស្រុក​កំណើត​នៅ​ភូមិ​២ ឃុំ ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង។ ​គេ​មាន​បង​ប្អូន ៤ នាក់​ និង​ជា​កូន​ពៅ​ក្នុង​គ្រួសារ។ ការ​សិក្សា​របស់​គេ​នៅ​ពេល​ហាត់​នៅ​បាទី​គឺ​ចន្លោះ​ឆ្នាំ​​២០១៤-២០១៩ ​នៅ​​វិទ្យាល័យ​ សុខ អាន បាទី ខេត្ត​តាកែវ ៕ ​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម