នេត រក្សា ស្នើអោយរង់ចាំវីដេអូរបស់នាង ខណៈតំណែងរងទី៣ MUC ត្រូវដកហូត

  • 2021-08-11 09:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមរសៀលថ្ងៃទី១១ សីហា នេះ បវរកញ្ញារងទី៣ Miss Universe Cambodia នេត រក្សា មិន ទាន់បញ្ចេញសកម្មភាពនៅឡើយ ខណៈអ្នកគ្រប់គ្រងកម្មវិធី MUC លោក ម៉ែន និមលរ័ត្ន ប្រកាស ផ្ទេរតំណែងរបស់នាងឱ្យទៅ បវរកញ្ញារងទី៤ សួន រក្សា វិញ។

ថ្មីៗនេះមហាជន ជាពិសេសអ្នកគាំទ្រវិស័យដើរម៉ូត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ម៉ែន និមលរ័ត្ន ប្រកាសរៀបចំប្រគល់ខ្សែឈៀងជ័យលាភីរងទី៣ ជូនចំពោះកញ្ញា សួន ពិសី ដោយផ្អែកលើ ការគោរពការងាររបស់នាង។ ទោះជាយ៉ាងនេះក្ដីលោកក៏មិនទាន់បញ្ចេញមូលហេតុច្បាស់លាស់ក្នុង ការដកតំណែងកញ្ញា នេត រក្សា លឿនបែបនេះ ខណៈសមីខ្លួនផ្ទាល់មិនទាន់អើពើ ឬឆ្លើយតបជុំវិញ បញ្ហានេះទេ។

ស្រីស្អាតថ្ពាល់ខួច នេត រក្សា ហាក់មិនខ្ចីអើពើ ដែលត្រូវរបូតតំណែងរងទី៣របស់ខ្លួន ធ្លាក់លើដៃ កញ្ញា សួន ពិសី ដោយនាងនៅតែរក្សាជំហ រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែនៅមុននេះបន្តិច រក្សា បានបង្ហោះសារ ខ្លីមួយលើបណ្ដាញសង្គមយ៉ាងដូចច្នេះថានាងសូមនៅស្ងៀមសិន និងសូមឱ្យមហាជនរងចាំនូវវីដេអូរបស់នាង។

ដោយឡែកក្រុមការងារ Sabay ក៏កំពុងរងចាំការឆ្លើយតបបទសម្ភាសន៍ពីកញ្ញា នេត រក្សា ជុំវិញដក ហូតតំណែងរបស់នាង ទន្ទឹមនឹង Sabay នឹងព្យាយមសុំការបកស្រាយពីសមីខ្លួនទាំងពីរដែលមានការ ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវក្ដៅគគុកមួយនេះ៕

អត្ថបទ៖ Pav SreyPich