ម្ចាស់រថយន្ត Porsche 718 Cayman GT4 ម្នាក់ប្រាប់បទពិសោធន៍បញ្ជាទិញពីមជ្ឈមណ្ឌល Porsche ភំ្នពេញ
- 2021-08-11 10:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់រថយន្ត Porsche 718 Cayman GT4 ម្នាក់ប្រាប់បទពិសោធន៍បញ្ជាទិញពីមជ្ឈមណ្ឌល Porsche ភំ្នពេញ
ចន្លោះមិនឃើញ
អតិថិជនម្នាក់ បានសម្រេចចិត្តទិញរថយន្ត Porsche ដំបូងរបស់ខ្លួននៅឆ្នាំ ២០១៨។ ហើយលោកនៅតែចងចាំពីអ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍ទៅលើរថយន្ត Porsche Cayenne មួយនេះ។ វាមានភាពខុសប្លែកពីរថយន្តដទៃទៀតដែលលោកធ្លាប់មាន ដែលបានជំរុញឱ្យម្ចាស់រថយន្តមួយនេះចង់ទទួលយកបទពិសោធន៍ថ្មីលើរថយន្ត Porsche ម៉ូដែលផ្សេងទៀត។ បន្ទាប់មកលោកបានធ្វើការបើកបរសាកល្បងជាមួយរថយន្ត Porsche Panamera ហើយស្ទើរតែមិនជឿថារថយន្តស៊េរីទំនើបមួយនេះអាចផ្តល់នូវសន្ទុះល្បឿនបានល្អដូច្នេះនោះទេ។
លោកបានប្រាប់ថា មានអារម្មណ៍វាជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងប្រណិតភាព និងផាសុកភាព។ លោកអាចរីករាយក្នុងការបើកបរជាលក្ខណៈស្ព័រ ឬ សម្រាកនៅកៅអីខាងក្រោយដ៏មានផាសុខភាព។ លោកសម្រេចចិត្តធ្វើការបញ្ជាទិញ និងបានជ្រើសរើស Options ពិសេសផ្ទាល់ខ្លួនដែលចូលចិត្តនៅលើរថយន្ត Panamera 4 Executive ដែលជារថយន្ត Porsche ទី២។
នៅឆ្នាំ ២០១៩ រថយន្ត Porsche 718 Cayman GT4 ត្រូវបានដាក់បង្ហាញជាលើកដំបូង វាបានទាញយកនូវចំណាប់អារម្មណ៍របស់លោកដោយគ្រាន់តែបានឃើញភ្លាមដោយសារតែការរចនាយ៉ាងទាក់ទាញជាពិសេសផ្នែកខាងក្រោយ។ លោកក៏បានដឹងថា រថយន្ត GT4 ស្ថិតនៅលំដាប់កំពូលនៃម៉ូឌែលនៅក្នុងជួរ Cayman ដែលផ្តោតលើសន្ទុះល្បឿន។ លោកបានធ្វើការស្រាវជ្រាវខ្លះនៅលើ YouTube ហើយបានដឹងថាម្ចាស់រថយន្ត Cayman GT4 ទាំងអស់តែងតែមានអារម្មណ៍សប្បាយរីករាយ និងរំភើបរាល់ពេលដែលពួកគេបើកបររថយន្តរបស់ពួកគេម្តងៗ ដូច្នេះលោកក៏បានសម្រេចចិត្តធ្វើការបញ្ជាទិញរថយន្ត 718 Cayman GT4 នេះនៅខែកុម្ភៈ ឆ្នាំ ២០២០ ដោយមិនបានឃើញរថយន្តពិតឬបើកបរសាកល្បងឡើយ ព្រោះលោកជឿជាក់ថារថយន្តប្រភេទ GT របស់ Porsche មិនដែលធ្វើឲ្យអ្នកបើកបរខកចិត្តឡើយ។
លោកបន្តថា «ខ្ញុំត្រូវរង់ចាំរយៈពេលប្រហែល ១៣ ខែរហូតដល់រថយន្តរបស់លោកត្រូវបានបញ្ជូនមកដល់ ដោយសារតែរថយន្ត 718 Cayman GT4 ដែលចេញលើកដំបូងជាប្រភេទប្រអប់លេខដៃ ប៉ុន្តែលោកចង់បានប្រភេទប្រអប់លេខអូតូ PDK ដែលចេញក្នុងរយៈពេល ៧ ខែបន្ទាប់ពីថ្ងៃដែលបានបញ្ជារទិញ។ នេះគឺជាលើកទីមួយហើយដែលលោកត្រូវរង់ចាំយូរបែបនេះដើម្បីទទួលបានរថយន្ត។ តែវាមានអារម្មណ៍ថាមានតម្លៃក្នុងការរង់ចាំ»។
ថ្ងៃដំបូងដែលបានបើករថយន្ត 718 Cayman GT4 វាពិតមានអារម្មណ៍រំភើបណាស់។ លោកពិតជាចូលចិត្ត Sport exhaust ពីម៉ាស៊ីនទំហំ ៤.០ លីត្រ ដែលអាចជាន់រហូតដល់ ៨០០០ ជុំ / នាទី និងមានកម្លាំងរហូតដល់ ៤២០ សេះ។ សមត្ថភាពដ៏អស្ចារ្យនៃរថយន្ត 718 Cayman GT4 នេះដូចជាសន្ទុះល្បឿន លំនឹង សមត្ថភាពហ្វ្រាំង និងការគ្រប់គ្រងរថយន្តគឺបានផ្ដល់នូវភាពអស្ចារ្យលើសការរំពឹងទុក និងរីករាយក្នុងការបើកបរគ្រប់ពេលដែលបានកាន់ដៃចង្កូត 718 Cayman GT4 ។ វាធ្វើឱ្យអ្នកបើកបររថយន្តនេះជារៀងរាល់ថ្ងៃព្រោះវាជារថយន្តស្ព័រល្អបំផុតដែលធ្លាប់មាន។
លោកបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងការបញ្ជារទិញនូវរថយន្ត Cayman GT4 ដ៏ពិសេសនេះពីមជ្ឈមណ្ឌល Porsche ភ្នំពេញ។ កម្មវិធីបញ្ជារទិញរថយន្ត Porsche គឺជាបទពិសោធន៍ដ៏អស្ចារ្យ។ លោកអាចបង្កើតរថយន្តក្នុងក្តីស្រមៃរបស់ខ្លួនព្រោះចងបានលក្ខណៈពិសេសផ្ទាល់ខ្លួន។ លោកបន្ថែមថាក្រុមការងារផ្នែកលក់បានផ្តល់ការគាំទ្រនិងប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈក្នុងការពន្យល់ពី options នីមួយៗ។ ជាពិសេសគឺទទួលបានរថយន្តដែលមានការធានា និង ថែទាំរយៈ ពេល៤ ឆ្នាំ៕