ស្ងាត់ៗ​សហព័ន្ធ​ប្រដាល់​សកល​នឹង​បញ្ជូន​កីឡាករ​៣រូប​ទៅ​ហាត់​នៅ​បារាំង​

  • 2021-08-12 02:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ខែ​សីហា​ ឆ្នាំ​២០២១​ នេះ​សហព័ន្ធ​ប្រដាល់​សកល​នឹង​បញ្ជូន​កីឡាករ​របស់​ខ្លួន​៣រូប​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​បារាំង​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​កីឡា​ស៊ីហ្គេម​ លើក​ទី៣១។​

កីឡាករ វី សម្ភស្ស និង ផល សោភ័ណ្ឌ

នេះ​បើ​តាម​លោក​ ប៊ុយ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ តាម​គម្រោង​នោះ​គឺ​កីឡាករ​ទាំង​៣រូប​ត្រូវ​ចេញ​ទៅ​បារាំង​ថ្ងៃ​ទី១៣​ ខែ​សីហា​ ​ប៉ុន្តែ​ដោយ​សារ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​មិន​ទាន់​បាន​ទើប​ពន្យារ​ទៅ​ចុង​ខែ​នេះ​ ឬ​ដើម​ខែ​ក្រោយ​វិញ។​

ក្រៅ​តែ​ពី​ការ​ហ្វឹកហាត់​នៅ​ទី​នោះ​កីឡាករ​កម្ពុជា​ក៏​មាន​ឱកាស​បាន​ប្រកួត​លក្ខណៈ​អាជីព​ក្នុង​កម្មវិធី​ផ្សេងៗ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ដែរ​ ដើម្បី​ជា​ទុន​ត្រៀម​ប្រជែង​យក​មេដាយ​នៅ​ស៊ីហ្គេម។​

រូបភាព CAMSOCO

បញ្ជាក់​ដែរ​ថា​ កីឡាករ​៣រូប​ដែល​សហព័ន្ធ​ប្រដាល់​សកល​គ្រោង​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​បារាំង​នោះ​រួម​មាន​ ទី១​ សៅ ​រង្សី​ អាយុ​ ២១​ ទម្ងន់​៥២​ ទី២​ កីឡាករ​ សែត​ សារឹទ្ធ​ អាយុ​ ២៣​ ទម្ងន់​៦៤​ និង​ទី៣​ កីឡាករ​ វី​ សម្ភស្ស​ អាយុ​ ២១​ ទម្ងន់​ ៦៩។​ ការ​ហ្វឹកហាត់​នេះ​មានរយៈពេល​៣ខែ៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023៕​

អត្ថបទ៖ នួន ស៊ីណា​