ក្រោយ Soojin ចេញពីក្រុម Shin Ae កាន់តែទក់សាច់ខ្លាំងដោយសារ Comment រិះគន់

  • 2021-08-16 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹងព័ត៌មាន​នៃការចាកចេញពីក្រុម​​ (G)I-DLE របស់ Soojin បង្កជា​ការ​សោកស្ដាយជាខ្លាំង​ពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក។

Soojin

ក្រោយ​មាន​ការ​ប្រកាសព័ត៌មាន​ពីផលិតកម្ម **Cube** ដោយ​បាន​លើកឡើង​ថា​ **Soojin** សម្រេច​ចាកចេញ​ពីក្រុម ហើយអនាគត **(G)I-DLE** ត្រូវ​បន្តសកម្មភាព​ការងារតែត្រឹម​សមាជិក **៥​នាក់** គ្រប់គ្នា​ដែល​ជា​ Fan បាន​សម្ដែង​ការ​ខក​ចិត្ត ដែល​មាន​រឿង​បែប​នេះ​កើតឡើង ហើយពេល​នេះ​ដែលតារាសម្ដែង​ **Seo Shin Ae** ដែល​ជា​អ្នក​បង្ហើបព័ត៌មាន​ដំបូង​ថា​នាង​ត្រូវ​បាន **Soojin** និយាយមើលងាយធ្វើបាបនោះ ​ក៏ត្រូវ​ប្រឈម​នឹង​ពាក្យរិះគន់ដែរ។

Seo Shin Ae

តារា​សម្ដែង​រូប​នេះ​ បាន​ក្លាយជា​គោលដៅនៃ​ការ​ជះកំហឹង​ពីសំណាក់​អ្នក​គាំទ្រ​ទាំងអស់​របស់ (G)I-DLE ក្រោយលើករឿងផ្ទាល់ខ្លួន​មក​បង្ហាញ។ ក្រោយ​មាន​រឿង​ដល់ដំណាក់កាលនេះ Instagram របស់ នាង​ត្រូវ​រង​នូវ​ Comment រិះគន់​យ៉ាងចាស់ដៃ ដោយគ្រប់គ្នា​ចោទ​នាង​ថា​ជា​ ដើមហេតុធ្វើឲ្យឆ្នាំង​បាយ​របស់ Soojin ត្រូវ​រលាយ។

Comment ក្នុង Instagram របស់ Shin Ae

អ្នក​ប្រើអ៊ីនធើណិត​ទាំងនោះ​បាន​និយាយថា Shin Ae ធ្វើ​បែបនេះ​គឺ​ចង់បាន​ការ​ចាប់អារម្មណ៍ ខ្លះ​ចង់ឲ្យនាង​សុំទោស Soojin ខ្លះ​និយាយថា​នាង​ជាមិត្តមិនល្អ និងច្រណែនមិត្តខ្លួនឯងជា​ដើម។

ងាក​ទៅ YouTube Channel របស់នាង​វិញ​ក៏ពេញ​ដោយជោគជាំ ដោយការ​រិះគន់ដែរ ព្រោះ​គ្រប់គ្នា​ពិតជាមិនពេញ​ចិត្តឡើយ នូវអ្វី​ដែល​នាង​បាន​លើកឡើង​ទាំង​មិនមានភស្តុតាង រហូត Soojin សុខចិត្តជ្រើសយក​ការចេញពីក្រុមជា​ទីស្រឡាញ់ ដោយ​មិនសូវមានការ​ជ្រោមជ្រែងខ្លាំង​ពីផលិតកម្មផងនោះ។

Comment ពីក្រោមវីដេអូលើ YouTube របស់ Shin Ae

យ៉ាង​ណា​ក្ដី ក៏នៅ​មាន​អ្នកគាំទ្ររបស់ Shin Ae និង មហាជនជនជាតិ​កូរ៉េមួយចំនួន​ បាន​សម្ដែង​ការ​គាំទ្រ​លើកទឹកចិត្តចំពោះ​នាង​ ជំនួស​ដោយ​ការ​រិះគន់​ដែរ ព្រោះ​ការពិត​ច្បាស់​យ៉ាងណាមានតែ​សាមីខ្លួនសង្ខាង​ទេដែលដឹង​ ដូច្នេះ​មិនអាច​កាត់ក្ដី​ថា​យ៉ាងណា​បាន​ឡើយ៕

ប្រភព៖ Koreaboo