ឡុង​ ជិន​ បើ​រើស​បាន​អាទិត្យ​នេះ​ចង់​ជួប​ ឈិត​ សេរីវណ្ណថង​ មុន​គេ​ព្រោះ​...

  • 2021-08-17 07:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ ឡុង​ ជិន​ ថា​ម៉ារ៉ាតុន​អាទិត្យ​នេះនៅ​ TOWN​ បើ​អាច​រើស​ដៃគូ​បាន​គឺ​ចង់​ជួប​ជើង​ខ្លាំង​ ឈិត​ សេរីវណ្ណថង​ មុន​គេ​ព្រោះ​ចង់​បំពេញ​បំណង​អ្នក​គាំទ្រ​ដែល​ចង់​ឲ្យ​ប៉ះ​គ្នា​កន្លង​ទៅ។​

ឡុង ជិន​ ពេលឈ្នះខ្សែក្រវាត់ប្រាក់

នេះ​បើ​តាម​ការ​សម្ភាស​របស់​លោក​ Ricky​ ជា​មួយ​ ឡុង​ ជិន​ សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​ TOWN ​ សប្ដាហ៍​នេះ​គឺ​គេ​ចង់​បំពេញ​អ្នក​គាំទ្រ​ដែល​ចង់​ឲ្យ​ខ្លួន​ប្រកួត​ជា​មួយ​ ឈិត​ សេរីវណ្ណថង​ ព្រោះ​ប្រកួត​ល្អ​មើល​ហើយ​ចង់​ឃើញ​ទៀត។​

ឡុង​ ជិន​ បន្ថែម​ទៀត​ថា​ រូប​គេ​បាន​ហ្វឹកហាត់​ត្រៀម​២សប្ដាហ៍​ផង​ដែរ​ មិន​មាន​ឈឺ​ខ្លួន​អ្វី​នោះ​ទេ​ហើយ​ក្នុង​មួយ​ថ្ងៃ​រត់​រហូត​ ៨-១០​គីឡូម៉ែត្រ​ឯ​ណោះ។​ អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន​រូប​នេះ​ក៏​អរគុណ​ដល់​ស្ថានីយ​ទូរទស្សន៍​ TOWN​ ដែល​តែងតែ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​បាន​លេង​ម៉ារ៉ាតុន​ដណ្ដើម​ប្រាក់​លាន​ជា​ច្រើន​ដង។​

ឈិត សេរីវណ្ណថង ពេលឈ្នះពាន ISI

រំលឹក​ដែរ​ថា​ បើ​តាម​ការលើក​ឡើង​របស់​ ឡុង​ ជិន​ ថ្ងៃ​អាទិត្យ​នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុន​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​បេក្ខភាព​៣រូប​ទៀត​មាន​ ឈិត​ សេរីវណ្ណថង​ វៀត​ ប៊ុនឌឿន​ និង​ វេង​ សុភ័ក្រ៕​

វីដេអូសម្ភាសរបស់លោក Ricky៖

អត្ថបទ៖ នួន ស៊ីណា​