ការពិត! ជនក្បត់ទាំង៨ ក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា ជាអ្នកបង្កើតក្រុមហ៊ុនផលិតឈីបកំពូលទាំងបី intel, AMD, Nvidia

  • 2021-08-18 03:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីៗលើលោក intel, AMD, Nvidia និង Fairchild Semiconductor របស់សហរដ្ឋអាមេរិច មានប្រភពមកពីមនុស្សសំខាន់ៗ៨រូប ដែលបានចាកចេញពីមន្ទីពិសោធន៍របស់ លោក William Shockley ជាអ្នកប្រាជ្ញបង្កើត CPU កុំព្យូទ័រ។ ហើយ William Shockley បានហៅអ្នកទាំងនោះថា ជនក្បត់៨នាក់ "Traitorous Eight"។

នៅទសវត្ស ឆ្នាំ១៩៤០ លោក William Shockley បានបង្កើត ត្រង់ស៊ីស្ទ័រ ដែលជាអង្គគណនារបស់កុំព្យូទ័រ នៅឯមន្ទីរពិសោធន៍ Bell Labs ជាមួយអ្នកវិទ្យាសាស្ត្រពីររូបទៀត គឺលោក John Bardeen និង Walter Brattain។

ពួកគេទាំង៣ក៏ទទួលបាន ពានរង្វាន់ណូបែលរូបវិទ្យា នៅឆ្នាំ១៩៥៦ សម្រាប់ការស្រាវជ្រាវលើឧបករណ៍អេឡិចត្រូនិក និងការរកឃើញ ត្រង់ស៊ីស្ទ័រ។

តែក្រោយមក រូបវិទូជនជាតិអាមេរិក William Shockley បានចាកចេញពីមន្ទីរពិសោន៍ Bell Labs ទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ជាមន្ទីរពិសោធ៍ Shockley Semiconductor Labs នៅតំបន់ Silicon Valley ដែលជាក្រុមហ៊ុនដំបូងគេផលិត ត្រង់ស៊ីស្ទ័រ ដែលជាខួរក្បាលកុំព្យូទ័រ (CPU) ចេញពីសារធាតុស៊ីលីកូន។

អំឡុងពេលនោះ ក្រុមហ៊ុនរបស់ Shockley បានជួលនិស្សិត ៨រូប មកពីសាកលវិទ្យាល័យ Stanford។ ដោយនៅ ឆ្នាំ១៩៥៧ ព្រោះតែធុញទ្រាន់នឹងអកប្បករិយារបស់ថៅកែខ្លួន ក្រុមបុគ្គលិក៨រូប បានចាកចេញក្រុមហ៊ុនទៅបង្កើត ក្រុមហ៊ុនផ្ទាល់ខ្លួន និងខ្លះទៀតបានទៅចាប់ដៃគូនឹងក្រុមហ៊ុនដទៃ ដើម្បីបង្កើតបន្ទះឈីបកុំព្យូទ័រ។

Shockley បានហៅជនទាំងនោះថា ជាជនក្បត់៨នាក់ "Traitorous Eight"។

មកដល់សព្វថ្ងៃ ជនទាំង៨រូបនោះក៏ក្លាយជាបុគ្គលសំខាន់ក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋី វិស្វករ សាស្ត្រាចារ្យ ជាស្ថាបនិកក្រុមហ៊ុនល្បីៗ ពិសេសគឺជាអ្នកត្រួសត្រាយផ្លូវបង្កើតបន្ទះឈីប។

អ្នកទាំង៨រួមមាន លោក Julius Blank, Victor Grinich, Jean Hoerni, Eugene Kleiner, Jay Last, Gordon Moore, Robert Noyce, និង Sheldon Roberts

សមិទ្ធផលសំខាន់ៗរបស់ពួកគេមានដូចជា បានសហការណ៍ នឹងអ្នកវិនិយោគ Sherman Fairchild បង្កើតក្រុមហ៊ុនផលិតបន្ទះឈីប Fairchild Semiconductor នៅសហរដ្ឋអាមេរិច។

នៅឆ្នាំ១៩៦០ ក្រុមហ៊ុនបានជួយផលិតសមាធាតុកុំព្យូទ័រ សម្រាប់កម្មវិធីអាប៉ូឡូ។

ក្រោយមកទៀត ជនទាំង៨រូប ក៏បានចាកពីក្រុមហ៊ុនខាងលើ ទៅបង្កើតក្រុមហ៊ុនផ្ទាល់ៗខ្លួន។ នៅឆ្នាំ១៩៦៨ លោក Gordon Moore និង Robert Noyce បានបង្កើត Santa Clara ដែលគេស្គាល់ថាជា intel ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីលើលោក។

មិនយូរប៉ុន្មាន អតីតបុគ្គលិក Fairchild ផ្សេងទៀត និងសមាជិកជនក្បត់ទាំង៨ បានជួយបង្កើតក្រុមហ៊ុនផលិតឈីបដ៏ល្បី AMD និង Nvidia និងក្រុមហ៊ុនវិនិយោគ Kleiner Perkins ថែមទៀតផងដែរ៕

ប្រភព៖ Businessinsider | Wikipedia   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី