បង្ហាញម៉ូតវីឡាស្អាតៗបំផុតគួរឱ្យចង់រស់នៅ រីឯតម្លៃវិញឃើញហើយពេញចិត្តស្ដូក

  • 2021-08-18 05:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានលំនៅដ្ឋានជាប្រភេទវីឡា ម៉ូតស្អាតៗ មានរបងខណ្ឌដាច់ពីគ្នា ស្រួលរស់នៅ គឺជាក្ដីស្រម៉ៃរបស់មនុស្សជាច្រើននៅពេលបច្ចុប្បន្ននេះ ។ ហេតុដូច្នេះហើយនាយុគសម័យថ្មីនេះ គម្រោងអភិវឌ្ឍន៍ជាច្រើនចាប់ផ្ដើមងាកមកសាងសង់វីឡាទោល ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ពួកគេ ។ យ៉ាងណាមិញ បុរី សុវណ្ណភូមិ គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅក្បែររាជធានីភ្នំពេញ មានផ្ដល់ជូននូវម៉ូតវីឡាបែបទំនើបជាច្រើនប្រភេទឃើញហើយធានាថាពេញចិត្តស្ដូកតែម្ដងជាមួយតម្លៃដ៏សមរម្យ ។ តទៅនេះសូមមកស្គាល់ម៉ូតវីឡាស្អាតៗ នៅបុរីសុវណ្ណភូមិទាំងអស់គ្នា ។

១.វីឡាទោល "Deluxe A"

វីឡាទោល "Deluxe A " សាងសង់ឡើងសំរាប់ការរស់នៅបែបសម័យថ្មី មានសួនជុំវិញផ្ទះធំទូលាយ បើនិយាយពីទំហំដីវិញរហូតដល់ទហំដី ១២ម * ២០ម រីឯទំហំផ្ទះ ៨ម * ១៤ម ធំទូលាយងាយស្រួលរស់នៅ ។ អ្វីដែលគួរជាទីចាប់អារម្មណ៍វីឡាមួយនេះ មានវ៉េរង់ដាធំទូលាយ អាចធ្វើកម្មវិធីជួបជុំគ្រួសារ និងអង្គុយសម្រាកលម្ហែកាយពោរពេញដោយផាសុកភាព និងបរិយាកាសដ៏ស្រស់ស្រាយ ។ វីឡានេះ មាន៤បន្ទប់គេង ៥បន្ទប់ទឹក ។ តម្លៃពេញ 139888$ បង់ផ្ដាច់ Discount 15000$ អាចរំលោះសុទ្ធក៏បាន ។

២.វីឡាទោល "Deluxe B"

វីឡាប្រភេទនេះ ស្ថិតក្នុងគម្រោងទី៣ នៃបុរីសុវណ្ណភូមិ បច្ចុប្បន្នប្រភេទវីឡានេះដែរលក់អស់ហើយសម្រាប់ផ្ទះស្ដង់ដារ នៅសល់តែផ្ទះកែងប៉ុណ្ណោះ ។ ប៉ុន្តែចំណុចពិសេសមានច្រើនណាស់ ដូចជាផ្ទៃដីធំរហូតដល់ 11.36ម19.42ម ធ្វើឱ្យបរិវេណផ្ទះកាន់តែធំទូលាយ សម្រាប់អ្នកមានរថយន្ត២គ្រឿងអាចចតបានយ៉ាងស្រួល។ ផ្ទះនេះស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់បានតម្លៃសមរម្យតែផ្ទះធំទូលាយ។ ក្នុងនោះ ទំហំផ្ទះ 7.5ម 10.5ម ចំណតឡាន 5.5ម * 7ម និងចំហៀងផ្ទះ 1ម/1.5ម។ សម្រាប់តម្លៃ 120,888$ ។

៣.វីឡាទោល Deluxe C និងវីឡាទោល Deluxe D

ម៉ូតថ្មីសន្លាងទើបតែប្រកាសជាផ្លូវការថ្មីៗនេះដែរនោះ គឺប្រភេទវីឡាទោល Deluxe C តម្លៃខ្ទង ៧ម៉ឺនដុល្លារឡើង បង់ផ្ដាច់ចុះជូន ១០០០០ដុល្លារ ។ ទំហំផ្ទះ 7ម * 9ម / ទំហំដី 10ម * 17.5ម មាន ៣ បន្ទប់គេង ៤បន្ទប់ទឹក។

វីឡាទោល Deluxe C

ចំណែកឯវីឡាប្រភេទ Deluxe D ក៏ជាម៉ូតថ្មី ការរចនាបថថ្មី សាមញ្ញតែទាន់សម័យ ស័ក្ដិសមបំផុតសម្រាប់គ្រួសារមានសមាជិក ៣ ទៅ៤ នាក់ មាន ៣បន្ទប់គេង ៣បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយធំទូលាយ មាន។ សម្រាប់តម្លៃល្បាក់ខ្ទង់ ៧ម៉ឺនដុល្លារឡើងដូចគ្នា ប៉ុន្តែប្រសិនបើទិញបង់ផ្ដាច់ នឹងចញ្ចុះតម្លៃជូន ១ម៉ឺនដុល្លារភ្លាមៗ ។

វីឡាទោល Deluxe D

៤.វីឡាទោល "SUITE"

កាន់តែឡូយ និងទំនើបបែបគ្រួសារអភិជន វីឡាទោល "SUITE" ជាប្រភេទវីឡាដែរមានការរចនាឡើងតាមបែបទាន់សម័យ សម្រាប់បងប្អូនដែរត្រូវការប្រភេទវីឡាធំទូលាយ មានទីធ្លា សួន និង អាងហែលទឹក ។ ផ្ទះនេះធំទូលាយខ្លាំង បន្ទប់គេង ៥ បន្ទប់ទឹក៦ អាចចតឡានបានរហូតដល់ ៤គ្រឿង Free អាងហែលទឹក ទំហំ3ម *8ម និងមានវេរ៉ង់ដាដ៏ធំ ជំហៀងផ្ទះសល់រហូតដល់ ៤ម៉ែត្រ ។ ក្នុងនោះទំហំដី 22ម * 20ម ទំហំផ្ទះ 16.5ម * 11ម ។ តម្លៃ 296888$ បង់ផ្ដាច់ចុះជូន30000$ ។

កាន់តែមានភាពងាយស្រួលសម្រាប់បងប្អូនគ្រប់រូប នៅពេលនេះបុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។

សូមជម្រាបជូនថា បុរី សុវណ្ណភូមិ គឺជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុនសំណង់ PARKCOESTATES CO., LTD សាងសង់លើផ្ទៃដីទំហំ ៣០ ហិកតា នៅក្នុងស្រុកសំបួរមាស, ប្រមូលផ្តុំដោយផ្ទះវីឡាទោល ជាច្រើនម៉ូដបែបទាន់សម័យ និង ធានាជូននូវស្ដង់ដារសំណង់ប្រកបដោយគុណភាពខ្ពស់។

ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5

សម្រាប់ព័ត៌មានលម្អិត៖

• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9

• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

• ហ្វេសប៊ុកផេក ៖ BoreySovannaphumi