មកដឹងពីផលប៉ះពាល់នៃកាំរស្មី UV ដែលក្រសួងបានប្រកាសឱ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់
- 2021-08-19 01:14:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីផលប៉ះពាល់នៃកាំរស្មី UV ដែលក្រសួងបានប្រកាសឱ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងថាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នឹងនៅតំបន់ឥណ្ឌូចិន រួមមានប្រទេសកម្ពុជា នឹងមានវត្តមានកាំរស្មីUV ក្នុងកម្រិតមួយគ្រោះថ្នាក់ដែលគេចាត់ថ្នាក់តាមវិទ្យាសាស្រ្តជាសន្ទស្សន៍១០ ដែលជាកម្រិតមួយមានហានិភ័យខ្ពស់ សម្រាប់ស្បែក។
កាំរស្មីUV ដែលមានពាក្យពេញថា ultraviolet ray នោះគឺមានកាំរស្មីយូវីមាន៣កម្រិត គឺ UVC UVB និង UVA។ ចំពោះកាំរស្មីUV វាមានសមត្ថភាពអាចទៅបំផ្លាញកោសិកាស្បែក និងភាពសុាំនៃសេរីរាង្គរបស់មនុស្សយើង។
UVA: គឺជាកាំរស្មី ដែលខ្លាំងបំផុតមានសមត្ថភាពអាចចូលទៅទំលុះដល់ស្រទាប់ទី៣ របស់ស្បែកមនុស្សយើង។ គេហៅសន្និដ្ឋាន បានថាកាំរស្មី UV កម្រិតនេះ អាចបង្កឲ្យស្បែកខូចខ្លាំង និងបាត់បង់ DNA ទៀតផង។ ផលប៉ះពាល់របស់វាអាចធ្វើឱ្យស្បែកចាប់ផ្ដើមជ្រាវជ្រួញ ឬយារធ្លាក់ក្នុងពេលវេលាណាមួយមិនខាន។
UVB: កាំរស្មីព្រះអាទិត្យប្រភេទនេះ មានសមត្ថភាពអាចចូលជ្រៅដល់ទៅស្រទាប់ទី២ នៃស្បែករបស់មនុស្សយើង។ កម្រិតនៃឥទ្ធិពលរបស់វា អាចធ្វើឱ្យស្បែកយើងឡើងក្រហម និងអាចឈានទៅការជាំ ជាដើម។
UVC: កាំរស្មីព្រះអាទិត្យប្រភេទចុងក្រោយនេះ ជះឥទ្ធិពលខ្សោយជាងកាំរស្មី ប្រភេទ UVA និង UVB។ វាមានសមត្ថភាព អាចចាំងជះមកត្រូវចំនឹងស្រទាប់ខាងលើគេបង្អស់នៃស្បែករបស់មនុស្ស។ យ៉ាងណាមិញកាំរស្មីប្រភេទនេះ ក៏អាចបង្កឱ្យស្បែករបស់យើង ជាំ ខូច បានដើរប្រសិនបើយើងមិនបានពាក់របស់ការពារពេលចេញទៅក្រៅ៕