Honda PCX 125cc ស៊េរីឆ្នាំ២០២១ ជប៉ុនតម្លៃនេះល្មមគិតគូរទេ?

  • 2021-08-19 02:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជប៉ុន បានធ្វើឲ្យមានអ្នកចាប់អារម្មណ៍ច្រើននៅលើម៉ូតូ Honda PCX 125cc ស៊េរីឆ្នាំ២០២១ ដែលកមពុងមានវត្តមាននៅទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត Honda PCX 125cc គឺការបំពាក់ចង្កៀងមុខ LED ថ្មី និងការកែកុនស្តុបក្រោយរាងអក្សរ X ថ្មី ជាមួយនឹងពន្លឺបែប 3D ដើម្បីឲ្យវាមើលទៅកាន់តែទាន់សម័យ។

Honda PCX 125cc ស៊េរីឆ្នាំ២០២១ ប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS បំពាក់កុងទ័រថ្មី និងកែបដូររាងថ្មី ដែលផ្តល់ផាសុកភាពថែមមួយកម្រិតទៀត ហើយសូម្បីតែឃ្លុបក្រោមកែបក៏ធំជាងមុនដែរ គឺពី ២៨លីត្រ ឡើងទៅ ៣០លីត្រ និងមានចណុះធុងសាំង ៨លីត្រ។ បច្ចុប្បន្នកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា តាមប្រភពពីហាងមួយនៅភ្នំពេញថ្មីដាក់លក់ក្នុងតម្លៃខ្ទង់ ៤ ៧០០ទៅ ៤ ៩០០ដុល្លារ (តម្លៃខុសគ្នាតាមពណ៌)

Honda PCX125 ឆ្នាំ២០២១ ជប៉ុននេះប្រើប្រាស់ម៉ាស៊ីន eSP អាចបង្កើតកម្លាំងបានខ្លាំងជាងមុន សរុប ១២,៣សេះ ហើយលើកនេះវាបានបន្ថែមមុខងារទប់លំនឹង Traction Control ដើម្បីការពារការទួងកង់លើផ្លូវរអិលទៀតផង។ Honda PCX125 ឆ្នាំ២០២១ ជប៉ុន មានជម្រើសពណ៌ ៤គឺ ពណ៌ស ក្រហម ខ្មៅ និងពណ៌ប្រផេះ៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម