កីឡាករ Kinoshita ជាខ្សែបម្រើមិន​អាច​​មើល​ស្រាល​បាន​!

  • 2021-08-19 03:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Reiya Kinoshita ជា​ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន ដែល​​កំពុង​ប្រកប​អាជីព​បាល់​ទាត់ នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​ជាមួយ​ក្លឹប​គិរីវង់​សុខ​សែនជ័យ។

កីឡាករ​ពាក់​លេខ​៣១​រូបនេះ ជា​កូន​សោ​ដ៏​សំខាន់​របស់​ក្រុម​មាន់​គកមាន​មូល​ដ្ឋាន​នៅ​ខេត្ត​តាកែវ​។ សំខាន់​ព្រោះ​គេ​បាន​លេង​គ្រប់​ប្រកួត​ទាំងអស់ ពោល​គឺ​៩​ប្រកួត​បង្ហាញ​ខ្លួន​ល្អ​ទាំង​៩​ប្រកួត ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២១​។

យោង​តាម​ស្ថិតិ​​ប្រភព​ក្នុង​ស្រុក​ដ៏​ទុក​ចិត្ត​មួយ​ បាន​បង្ហាញ​ច្បាស់​ថា Kinoshita ជាប់​ជម្រើស​១១​នាក់​ដំបូង​ទាំង​៩​ប្រកួត ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើ​ជើង​ស្ដាំ​ក្នុង​ប្រអប់​បាន​២គ្រាប់ និង​​បញ្ជូន​បាល់​ឱ្យ​ដៃគូទាត់បញ្ចូលទី​បាន​៤​លើក។ នេះ​ស​ឱ្យ​ឃើញ​ថា​កីឡាករ​ជប៉ុន​ដដែល​នេះ​មាន​ស្ថិតិ​ល្អ​។

ទោះបី​ជា​យ៉ាង​ណា Kinoshita ​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ការ​ប្រកួត​ច្រើន​នោះ​ទេគឺ​ឈ្នះ​៤​ និង​ចាញ់​រហូត​ដល់​ទៅ​៥​ប្រកួតឯណោះ។ ប្រកួត​ចុងក្រោយ​ពួកគេ​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​ ២-០។ បច្ចុប្បន្ន​ក្លឹប​បាល់ទាត់​គិរីវង់​សុខសែន​ជ័យ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨ មាន​១២​ពិន្ទុក្នុង​តារាង​ចំណាត់​ថ្នាក់​៕

អត្ថបទ៖ អ៊ុំ សុភក្តិ