កប់ហ្មង! Honda CBR150R ស៊េរីថ្មី SUPER SPORT រូបរាងមិនចាញ់ម៉ូតូប្រណាំងក្នុង MotoGP ចេញលក់ជាផ្លូវការ

  • 2021-08-19 04:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA CBR150R រចនាថ្មីទាំងស្រុងក្រោមគំនិតបែប REAL RACER SPIRIT ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ។

ម៉ូតូស៊េរីថ្មីនេះ ពិតជាសក្តិសមក្នុងការបំពេញនូវតម្រូវការសម្រាប់អ្នកចង់បង្ហាញនូវស្មារតីជាអ្នកប្រណាំងដ៏រំជើបរំជួល ជាមួយនឹងម៉ាស៊ីន 150cc DOHC 4 VALUE ដែលរឹតតែខ្លាំងលើសពីការរំពឹងទុក។ ចង់ដឹងថា NEW HONDA CBR150R មានអ្វីប្លែក? តោះមកមើលទាំងអស់គ្នា៖

REAL SUPER SPORT DESIGN

  • ចង្កៀងមុខ LED ជាមួយការរចនាម៉ូដឡើងដ៏មុតស្រួច លេចធ្លោ តាមលក្ខណៈស្តង់ដាតែមួយគត់របស់ HONDA ជាមួយពន្លឺរួមបញ្ចូលគ្នា ភ្លឺច្បាស់ គ្រាប់ស្ថានភាពផ្លូវ ងាយស្រួលក្នុងការបើកបរ។
  • រចនាម៉ូដបែប DYNAMIC SUPER SPORT យ៉ាងស្រួចស្រាវ ល្អវិសេសគ្រប់ជ្រុងជ្រោយ កាត់បន្ថយកម្លាំងខ្យល់បក់ រក្សាលំនឹងក្នុងពេលបើកបរ។

REAL ULTIMATE PERFORMANCE

  • ជាមួយនឹងម៉ាស៊ីនកម្លាំង 150cc DOHC 4 តង់ បញ្ចុះកម្ដៅដោយទឹក និងបច្ចេកវិទ្យាបែប RACING របស់ MotoGP កាត់បន្ថយកម្លាំងកកិត ផ្ដល់នូវសន្ទុះ និងល្បឿនលឿនយ៉ាងប្រសើរ ផ្តល់ឲ្យការបើកបរបានល្អឥតខ្ចោះ និងចង្កឹះលេខ 6តង់ កាន់តែធ្វើឲ្យការបើកបរមានភាពរំជើបរំជួលគ្រប់ដងវិថី។
  • បច្ចេកវិទ្យាដ៏ទំនើប ជួយការពារការកន្ត្រាក់ ឬជាប់កង់ ព្រមទាំងកាត់បន្ថយការរលាស់ខាងក្រោយ ពីការធ្វើការរបស់អាំប្រាយ៉ា ពេលដូរលេខភ្លាមៗហើយប្រ លែងអាំប្រាយ៉ា។

REAL ADVANCED SAFETY

  • ប្រព័ន្ធហ្វ្រាំង ABS ទំនើប ព្រមទាំងបន្ទះហ្វ្រាំងមុខ និងក្រោយទំហំធំ បែប Wave Disc ជំនួយដល់ការបញ្ឈប់ល្បឿនបានយ៉ាងជឿជាក់គ្រប់កាលៈទេសៈ ។
  • ប្រព័ន្ធភ្លើង EMERGENCY STOP SIGNAL (ESS) ផ្ដល់ដំណឹងដោយភ្លើងភ្លឹបភ្លែតនៅលើស៊ីញ៉ូមុខ និងក្រោយ ដោយស្វ័យប្រវត្តិ នៅពេលចាប់ហ្វ្រាំងបន្ទាន់ ឬបញ្ឈប់ភ្លាមៗ។

RACER COLOR SHADE

NEW CBR150R មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ប្រផេះ និង ពណ៌ខ្មៅ សាកសមឥតខ្ចោះ។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖

អត្ថបទពេញនិយម