ពហុ​កីឡដ្ឋាន​មរតក​តេជោ ​ចាប់​ពី​ខែ​តុលា​ ២០២១ ​អាច​រៀបចំ​ការប្រកួត​ផ្សេងៗ​បាន​ហើយ​

  • 2021-08-19 07:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុ​កីឡដ្ឋាន​មរតកតេជោ​ ចន្លោះ​ចាប់​ពី​ខែ​តុលា​ ២០២១​ នេះ​ទៅ​អាច​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ ឬ​ការ​ប្រកួត​ផ្សេងៗ​បាន​ហើយ​បន្ទាប់​ពី​ការ​ចុះ​ត្រួតពិនិត្យ​នា​ព្រឹក​មិញ​រួច​មក។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ការសាងសង់​ពហុ​កីឡដ្ឋាន​មរតកតេជោ​គឺ​បាន​រួចរាល់​ ១០០%​ ហើយ​ និង​កំពុង​រៀបចំ​ធ្វើ​សំណើ​ទៅ​សម្ដេច​តេជោ​ ថា​អនុញ្ញាត​រៀបចំ​ទទួល​ក្នុង​លក្ខណ​កម្រិត​ណា​អំឡុង​ជំងឺ​កូវីដ​ ១៩​ នេះ។​

ពហុ​កីឡដ្ឋាន​ថ្មី​នេះ​គឺ​ស្តង់ដារ​អន្តរជាតិ​ទាំង​តារាង​បាល់ទាត់​ និង​អត្តពលកម្ម​ជា​ដើម​មាន​គ្រប់​វិញ្ញាសា​ទាំង​អស់​ ដូច្នេះ​ហើយ​ចាប់​ពី​ខែ​តុលា​ខាង​មុខ​នេះ​ទៅ​គឺ​កម្ពុជា​អាច​នឹង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​តូច​ធំ​កម្រិត​អន្តរជាតិ​បាន​ហើយ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ពហុ​កីឡដ្ឋាន​មរតកតេជោ​គឺ​ជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា។​ ព្រឹក​មិញ​នេះ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ចុះ​ទៅ​ពិនិត្យ​ពហុ​កីឡដ្ឋាន​ផ្ទាល់​តែ​ម្ដង​ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ដឹកនាំ៕​

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី