Ferdinand ទម្លាយថាធ្លាប់ចង់ទៅលេងនៅ Arsenal ប៉ុន្តែត្រូវបាន Wenger បដិសេធ
- 2021-08-19 14:31:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferdinand ទម្លាយថាធ្លាប់ចង់ទៅលេងនៅ Arsenal ប៉ុន្តែត្រូវបាន Wenger បដិសេធ
ចន្លោះមិនឃើញ
អតីតខ្សែការពារ Rio Ferdinand បាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គម Youtube របស់ខ្លួន Rio Ferdinand Presents FIVE កាលពីពេលថ្មីៗនេះថា ក្រោយពីចាកចេញពីក្លឹប Manchester United កាលពីឆ្នាំ២០១៤ គេចង់ទៅបន្តលេងនៅក្លឹប Arsenal ប៉ុន្តែត្រូវបានលោក Arsene Wenger ដែលជាអ្នកចាត់ការក្លឹបនោះក្នុងពេលនោះបានបដិសេធ។
Ferdinand បាននិយាយថា៖" អ្វីដែលធ្វើឲ្យខឹងបំផុតនោះគឺថាក្រោយចេញពី Man Utd ខ្ញុំគិតចង់បន្តទៅលេងឲ្យ Arsenal។ ខ្ញុំបាននិយាយទៅ Wenger ថាស្ដាប់ឲ្យច្បាស់ ខ្ញុំកំពុងចាកចេញពី Man Utd ហើយបើលោកត្រូវការ ខ្ញុំនឹងមកជួយនៅក្លឹបលោកតែម្ដង ព្រោះខ្ញុំគិតថាលោកត្រូវការអ្នកជួយបន្ថែមនៅក្នុងក្រុមរបស់លោក។ ច្បាស់ណាស់ ខ្ញុំទៅហ្នឹង ច្បាស់ជាត្រូវលេងឲ្យហ្នឹងហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងហ្នឹងគឺ ខ្ញុំមកសាកបទពិសោធន៍ថ្មីៗទៀត "។
កីឡាករនេះបន្តថា៖" ប៉ុន្តែយ៉ាងណាក្ដី គាត់បដិសេធខ្ញុំ។ គាត់គិតត្រូវហើយ ព្រោះសមត្ថភាពខ្ញុំពេលទៅលេងឲ្យ Queens Park Rangers អត់ដល់កម្រិតផងហ្នឹង ប៉ុន្តែម៉េចក៏ដោយខ្ញុំជឿជាក់ថាខ្ញុំអាចជួយគាត់បានព្រោះទីនោះជាបណ្ដុំដែលអាចផ្លាស់ប្ដូរបទពិសោធន៍លេងច្រើន "។
គួរបញ្ជាក់ផងដែរថា Ferdinand ប្រឡូកក្នុងអាជីពបាល់ទាត់តាំងពីឆ្នាំ១៩៩៥ នៅក្លឹប West Ham និងបញ្ចប់អាជីពខ្លួននៅ Queens Park Rangers នៅឆ្នាំ២០១៥ ដោយចូលលេងក្នុងប្រកួតសរុបបាន ៧០៩ប្រកួត និងស៊ុតចូលបាន ១៣គ្រាប់៕