ស្ងាត់ៗខេត្តព្រះវិហារកំណត់តំបន់ទាំងនេះ ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ប្រភេទដែលតា

  • 2021-08-20 07:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបន្តបិទខ្ទប់ និងកំណត់តំបន់ក្រហមក្នុងភូមិសាស្រ្ត «ស្រុកជាំក្សាន្ត» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងសេចក្ដីប្រកាសបានបញ្ចាក់ថា រដ្ឋបាលខេត្តព្រះវិហារសម្រេចបិទខ្ទប់ផ្អាកចរាចរទាំងស្រុងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ដោយត្រូវបានបន្តបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល ០២(ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩(Delta) នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកំណត់ស្រុកជាំក្សាន្ត ជា“តំបន់ក្រហម”។

ខាងក្រោមនេះជាផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើជា “តំបន់ក្រហម” និងព័ត៌មានលំអិតនៃសេចក្ដីសម្រេចនេះ៖

អត្ថបទដោយ ៖ Su In