ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២

  • 2021-08-20 09:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងហើយ។ ក្នុងអំឡុងពេលសាងសង់ឃើញថា មានបញ្ហាកកស្ទះចរាចរណ៍ ដោយសារតែផ្លូវនេះមានបងប្អូនប្រជាពលរដ្ឋ លោកធ្វើដំណើរច្រើន និងចរាចរណ៍តែងមានការមមាញឹកជារៀងរាល់ថ្ងៃ។

បើតាមគណនីហ្វេសប៊ុក សាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បើមិនមានអ្វីប្រែប្រួល ការដ្ឋាននឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខ។ បន្ទាប់ពីសាងសង់រួចរាល់ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ នឹងបម្រើឱ្យដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពងាយស្រួលជាងមុន និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍បានមួយកម្រិតធំ៕

ប្រភព ៖ គណនីហ្វេសប៊ុក សាធារណការ រាជធានីភ្នំពេញ

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី