ដឹងអត់? គ្រាន់តែថែសុខភាពមាត់ធ្មេញឲ្យល្អសោះ ក៏ជួយឲ្យមានអាយុវែងផងដែរ
- 2021-08-21 02:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់? គ្រាន់តែថែសុខភាពមាត់ធ្មេញឲ្យល្អសោះ ក៏ជួយឲ្យមានអាយុវែងផងដែរ
ចន្លោះមិនឃើញ
ពិតណាស់ គន្លឹះសំខាន់ឆ្ពោះទៅកាន់ការមានអាយុវែង គឺការរស់នៅប្រកបដោយសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើអ្នកមិនបញ្ចូល ការថែទាំសុខភាពមាត់ធ្មេញរបស់អ្នកចូលក្នុងគន្លឹះសំខាន់ទេនោះទេ លោកអ្នកប្រាកដជាបាត់បង់ចំណុចសំខាន់មួយក្នុងចំណោមជំហានសំខាន់ៗក្នុងការឆ្ពោះទៅកាន់ការមានអាយុវែងមិនខាន។ នេះគឺជាចំណុចដែលលោកអ្នកត្រូវតែយកចិត្តទុកដាក់ ព្រោះអ្នកដែលយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញ មានអត្រាស្លាប់ទាបជាងអ្នកដែលមិនសូវខ្វល់ខ្វាយពីអនាម័យមាត់ធ្មេញ។
នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព
ការស្រាវជ្រាវបែបវិទ្យាសាស្ត្រគាំទ្រដល់អត្ថប្រយោជន៍នៃការថែទាំសុខភាពមាត់ធ្មេញ
ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងទៅលើការជួយឲ្យមនុស្សមានអាយុវែង មានការសិក្សាស្រាវជ្រាវជាច្រើន ដែលផ្តោតលើអត្ថប្រយោជន៍នានា ក្នុងការធ្វើឲ្យមានអាយុវែង ដូចជាជម្រើសនៃរបៀបរបបរស់នៅផ្សេងគ្នាជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការយកចិត្តទុកដាក់លើការថែទាំសុខភាពមាត់ធ្មេញផងដែរ។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលមានធ្មេញចំនួន១៩ ឬតិចជាងនេះ ប្រឈមមុខនឹងការស្លាប់លឿនជាងអ្នកមានធ្មេញចំនួន២០ រហូតដល់ទៅ៥ឆ្នាំ ២ដង។
ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១៥នេះ បានពិនិត្យមើលគំរូមនុស្សចំនួន៥៥៩នាក់ ដែលមានវ័យ៧០ឆ្នាំ ហើយបន្ទាប់មក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកមានធ្មេញចំនួន១៩ ឬតិចជាងនេះ មានអត្រាស្លាប់ដល់ទៅ៦,១% ប៉ុន្តែ អ្នកមានធ្មេញ២០ ឬច្រើនជាងនេះ មានអត្រាស្លាប់តែ២,៥%ប៉ុណ្ណោះ។
ការសិក្សាមួយទៀត ក្នុងឆ្នាំ២០១០ ដែលធ្វើទៅលើមនុស្សមានវ័យ២០ រហូតដល់៨៩ឆ្នាំ និងបានតាមដានអស់រយៈពេល១២ឆ្នាំ ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវលទ្ធផលដូចគ្នា។ ពួកគេក៏បានរកឃើញផងដែរថា ធ្មេញរបស់មនុស្សមានការពាក់ព័ន្ធនឹងមូលហេតុនានាជាច្រើនដែលបណ្តាលឲ្យស្លាប់ ដូចជា ជំងឺបេះដូង និងការដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។
ភស្តុតាងជាច្រើនបង្ហាញថា សុខភាពមាត់ធ្មេញ ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាច្រើន
ភស្តុតាងជាច្រើនបង្ហាញថា បញ្ហាចម្បងទាក់ទងនឹងសុខភាពមាត់ធ្មេញគឺជំងឺអញ្ចាញ ខណៈដែលជំងឺនេះ ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺមហារីកជាច្រើនប្រភេទ។ ហេតុនេះ លោកអ្នកត្រូវតែថែទាំសុខភាពមាត់ធ្មេញរបស់អ្នកជានិច្ច ព្រោះពេលដែលអ្នកមានធ្មេញកាន់តែច្រើន អ្នកក៏មានអាយុកាន់តែវែងផងដែរ។
តើការថែទាំងសុខភាពមាត់ធ្មេញ ធ្វើឲ្យអ្នកមានអាយុកាន់តែវែង?
ការស្រាវជ្រាវមួយដែលបានចេញផ្សាយក្នុងឆ្នាំ២០១៣ ក្រោយពីបានពិនិត្យមើលលើប្រជាជនជប៉ុនចំនួន២១០០០នាក់ ដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងវិញ និងបានរកឃើញថា អ្នកមានធ្មេញកាន់តែច្រើន ប្រឈមមុខនឹងការស្លាប់កាន់តែតិចជាង បើធៀបទៅនឹងអ្នកដែលមានធ្មេញចំនួន១៩ ឬតិចជាងនេះ។
សរុបសេចក្តីមក ការថែរក្សាសុខភាពមាត់ធ្មេញពិតជាសំខាន់ណាស់ ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងមានអាយុវែង និងគេចផុតពីជំងឺគ្រោះថ្នាក់ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយឲ្យយើងរីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតក្នុងពេលយើងមានវ័យកាន់តែចាស់ ពិសេសធ្វើឲ្យនៅតែសកម្មក្នុងសង្គម៕
ប្រភពព័ត៌មាន៖ columbuscosmeticdental