Lonely Planet ៖ តំបន់ទេសចរណ៍ពិសេសៗ ១០ កន្លែង នៅក្នុងប្រទេសកម្ពុជា អ្នកគួរទៅទស្សនា

  • 2024-12-19 03:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់អាស៊ីអាគ្នេយ៍ ផ្តល់នូវបទពិសោធន៍ដំណើរកម្សាន្តដ៏រំភើប រាប់ចាប់ពី ការដើរមើលប្រាសាទបុរាណ សម្រាកនៅលើឆ្នេរដ៏ស្រស់ស្អាត និង ជីវជម្រុះក្នុងព្រៃ វាពិតជាមានតម្លៃណាស់ក្នុងការចំណាយពេលពីរបីសប្តាហ៍ដើម្បី ទស្សនាប្រទេសកម្ពុជា។

រាជធានីភ្នំពេញ ឥឡូវនេះជាទីក្រុងមានពណ៌ចម្រុះ ជាកន្លែងកម្សាន្ត និងជាបេះដូងនៃសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ខេត្តសៀមរាប កំពុងចាប់ផ្តើមផ្តល់ឲ្យភ្ញៀវទេសចរ នូវជម្រើសសម្បូរបែប ជាមួយនឹងភោជនីយដ្ឋានទំនើប បារបែបអឺរ៉ុប និងហាងទំនើបៗ។ លើសពីនេះ សៀមរាប ជាខេត្តនៃវប្បធម៌ និង អរិយធម៌របស់កម្ពុជា ដែលមាន ប្រាសាទ អង្គរវត្ត ស្ថិតក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាកន្លែងនៃប្រាសាទដ៏អស្ចារ្យបំផុតមួយ នៅលើផែនដី។

នៅតំបន់ឆ្នេរភាគខាងត្បូង នៃកម្ពុជា គឺជារមណីយដ្ឋានឆ្នេរ ដែលទើបនឹងបានបង្កើតឡើង ជាច្រើនកន្លែង និង មានកោះធម្មជាតិ ជាមួយអាកាសធាតុបែបត្រូពិច ។

ភាគពាយព្យ នៃប្រទេសកម្ពុជា គឺជាទីក្រុងបាត់ដំបងដែលបានបន្សល់ទុកនូវសំណងអគារ ពីសម័យអាណានិគមនិយមបារាំង ផ្តល់ជូននូវជីវិតបែបប្រពៃណីរបស់ខ្មែរ។ សរុបមក កម្ពុជា ជាទីស្ថានមាននូវតំបន់ទេសចរណ៍ គ្រប់ប្រភេទ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ខាងក្រោមនេះជាតំបន់ទេសចរណ៍ ដ៏មានសក្តានុពលទាំង ១០ របស់កម្ពុជា ៖

១. ប្រាសាទអង្គរ

Best for spectacular spirituality

២. កោះធម្មជាតិ ស្ថិតនៅភាគខាងត្បូង

Best for beaches

៣. កំពត និង កែប

Best for countryside scenery

៤. ទីក្រុងភ្នំពេញ

Best for fine dining and nightlife

៥. តំបន់ទេសចរណ៍ ភ្នំក្រវ៉ាញ

Best for motorcycle adventures

៦. ខេត្តសៀមរាប

Best for a taste of local life

៧. ខេត្តមណ្ឌលគិរី

Best for wildlife-spotting

៨. ខេត្តបាត់ដំបង

Best for contrasting historic architecture

៩. ខេត្តព្រះវិហារ

Best for ruins with a view

១០. ខេត្តក្រចះ

Best for Mekong River adventures

ប្រភព៖ Lonely Planet   ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម