សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា៖ ការប្រកួតជើងឯកថ្នាក់ជាតិជាកន្លែងបញ្ចេញសមត្ថភាព
- 2024-12-19 16:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា៖ ការប្រកួតជើងឯកថ្នាក់ជាតិជាកន្លែងបញ្ចេញសមត្ថភាព
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ហើយកាលពីព្រឹកមិញនេះនៅទីលានរបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ ខណៈប្រធានសហព័ន្ធថាកម្មវិធីនេះជាកន្លែងបញ្ចេញសមត្ថភាព។
ឯកឧត្ដម សុខ សូកាន ការប្រកួតជើងឯកថ្នាក់ជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់ បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លឹប និងផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីទូទាំងប្រទេសអាចចូលរួមប្រកួត និងដុសខាត់សមត្ថភាព។
មួយវិញទៀតព្រឹត្តិការណ៍នេះជាឱកាសសម្រាប់សហព័ន្ធសម្លឹងរកមើលអ្នកមានសមត្ថភាពលេចធ្លោ និងមានឧបនិស្ស័យចូលរួមជាក្រុមជម្រើសជាតិផងដែរ។ នេះជាវេទិកាមួយដ៏សំខាន់សម្រាប់យុវជន កីឡាករ កីឡាការិនី អាចសាកល្បងសមត្ថភាព បញ្ចេញសមត្ថភាព និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០២៤។ សម្ព័ន្ធ ក្លឹប ចូលរួមសរុប ៥៤ មកពី ១៤រាជធានី-ខេត្ត និងមានកីឡាករ កីឡាការិនី ៤៥០នាក់ លេងលើ ៨វិញ្ញាសា៕