អេលីត​ ចំរើន​ ឡើង​ទៅ​ជុំ​ទី២​ បន្ត​ដំណើរ​ទៅ​រកលុយ​១ម៉ឺន​ដុល្លារ​ទៀត​ហើយ​

  • 2021-08-24 08:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ អេលីត​ ចំរើន​ បន្ត​ដំណើរ​ឡើង​ទៅ​ជុំ​ទី២​ (៨នាក់)​ ទៀត​ហើយ​នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​ PNN បន្ទាប់​ពី​ឈ្នះ​ ខេម​ ចាន់​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២ ​សីហា។​

អេលីត​ ចំរើន (ខៀវ)

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​នេះ​បាន​យក​ឈ្នះ​ពិន្ទុ​លើ​ ខេម​ ចាន់​ ក្រោយ​បើក​ឆាក​ប្រយុទ្ធ​គ្នា​អស់​៥ទឹក​រួច​មក​កាល​ពី​ថ្ងៃ​អាទិត្យ។​ ប៉ុន្តែ​ទម្រាំ​ឈ្នះ​ ខេម​ ចាន់​ កីឡាករ​ អេលីត​ ចំរើន​ បែក​ថ្ងាស​ហួរ​ឈាម​ពេញ​មុខ​ដែរ។​

អេលីត​ ចំរើន (ខៀវ)

អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​កម្មវិធី​ខ្សែក្រវាត់​នៅ​សង្វៀន​ PNN ​ដែល​មាន​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ (១ម៉ឺន​ដុល្លារ)​ អេលីត​ ចំរើន​ ធ្លាប់​យក​ម្ដង​ហើយ​ ខណៈ​ដែល​ការ​ប្រកួត​ប្រាក់​រង្វាន់​ធំៗ​បែប​នេះ​រូប​តែងតែ​ធ្វើ​បាន​ល្អ​មិន​សូវ​ឲ្យ​រំលង។​ ក្រោយ​ឈ្នះ​ជើង​ខ្លាំង​ ឃីម​ បូរ៉ា​ ដោយ​សន្លប់​ឥលូវ​នេះ​ ចំរើន ​នៅ​តែ​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​ និង​ក្រសោប​ជ័យជម្នះ។​

អេលីត​ ចំរើន ឈ្នះ ខេម​ ចាន់

រំលឹក​ដែរ​ថា​ កម្មវិធី​ខ្សែក្រវាត់​របស់​ PNN ​ឥលូវ​រក​ឃើញ​បេក្ខភាព​ ៧រូប​ឡើង​ទៅ​ជុំ​ទី២​ហើយ​ ដោយ​រង់ចាំ​មើល​ការ​ប្រកួត​រវាង​ ធន់​ ឡេងឡៃ​ និង​ លាភ​ រដ្ឋា​ នរណា​នឹង​ឈ្នះ​១នាក់​ទៀត​ដើម្បី​បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី១។​ បេក្ខភាព​៧នាក់​ដែល​ឡើង​ទៅ​នោះ​រួម​មាន​ ប៊ុន​ សុធា​ ឡុង​ រ៉ាមី​ បឺត​ សង្ឃឹម​ សេក​ គឹមសាន្ត អ៊ូច ធារិទ្ធ​ វ៉ាន់​ វឿន​ អេលីត​ ចំរើន។​ ជុំ​ទី២​ របស់​ អេលីត​ ចំរើន​ ប៉ះ​ វ៉ាន់​ វឿន។​ រង់ចាំ​មើល​ ចំរើន​ អាច​បន្ត​ដំណើរ​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ខ្សែក្រវាត់​ទៀត​ ឬ​យ៉ាងណា៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​