ក្រោយបែកគ្នាអស់៧ឆ្នាំ Mark នឹងបង្រួម Facebook & Messenger ឱ្យមកជា App តែមួយវិញ
- 2021-08-25 03:40:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបែកគ្នាអស់៧ឆ្នាំ Mark នឹងបង្រួម Facebook & Messenger ឱ្យមកជា App តែមួយវិញ
ចន្លោះមិនឃើញ
មុខងារខលជាសំឡេងនិងវីដេអូ នៅលើកម្មវិធី Messenger នឹងត្រូវបញ្ចូលមកកាន់ កម្មវិធី Facebook ជា main app វិញ នេះបើតាមការប្រកាសពី ក្រុមហ៊ុន Facebook កាលពីដើមសប្ដាហ៍កន្លងទៅ។
ការផ្លាស់ប្ដូរនេះ គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ដោយអ្នកប្រើមួយផ្នែកតូចប៉ុណ្ណោះដែលអាចទទួលមុខងារនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook បានសម្រេចបំបែកកម្មវិធីរបស់ខ្លួនទៅជាពីរ កាលពី ឆ្នាំ២០១៤ កន្លងទៅ ដោយយើងឃើញមាន កម្មវិធី Messenger នៅដាច់ដោយឡែកពី កម្មវិធី Facebook ប្រើសម្រាប់ឆ្លងឆ្លើយសារ និងខលទៅវិញទៅមកជាវីដេអូ/សំឡេង ផងដែរ។
ជុំវិញការចង់បញ្ចូលមុខងារសំខាន់ពី កម្មវិធី Messenger ឱ្យមកនៅលើ កម្មវិធី Facebook តែមួយ ត្រូវបានសារព័ត៌មាន Bloomberg មើលឃើញ វាជាការដើរថយក្រោយរបស់ នាយកប្រតិបត្តិ Mark Zuckerberg៕