ពូកែណាស់! ពិធីករសង្ហាទាំងនេះកំពុងក្ដោមក្ដាប់ការងារសិល្បៈណែនដៃ

  • 2021-08-25 08:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះសង្កេតឃើញតារាប្រុសឆ្នើមបីដួងគឺ ប្រុសស្អាតថ្ពាល់ខួច Summer ,វី យ៉ាងរ៉ូ និងកូនប្រុស បង្កើតអ្នកកំប្លែងជើងចាស់អ្នកមីង យ៉យ គឺ នាយព្រែក។ កម្លោះសង្ហារទាំងបីនេះកំពុងហក់ប្រជាប្រិយ ភាពខ្ពស់ត្រដែត មិនតែប៉ុណ្ណោះទីផ្សារការងារក៏ក្ដោបក្ដាប់ណែនដៃទៀតផង។

តារាប្រុសឆ្នើមមានអាជីពជាពិធីករទាំងនេះ សុទ្ធតែមានរូបរាងសង្ហារមិនចាញ់គ្នាប៉ុន្មាននោះទេ ក្នុងនោះ យ៉ារ៉ូ , Summer និង នាយព្រែក ព្រមទាំងមានសមត្ថភាពពិសេសរៀងខ្លួនៗបើទោះជាពួកគេមានអាជីព ដូចគ្នាក្ដី។ លើសពីនេះបើក្រឡេកទៅមើលទីផ្សាររបស់ពួកគេវិញ គឺលេចមុខស្ទើរគ្រប់កម្មវិធីល្បីៗ ជារួមម្នាក់ៗ សម្រុកការងារញ៉ាប់ដៃតែម្ដង។

ដូច្នេះចង់ដឹងថាកម្លោះទាំងបីកាន់ការងារបច្ចុប្បន្នអ្វីខ្លះមើលខាងក្រោមនេះ៖

១. វី យ៉ារ៉ូ៖ ពិធីករពូកែវោហាស័ព្ទតែងតែលេចមុខនៅក្នុងកម្មវិធីល្បីជាច្រើន ដូចជាកម្មវិធី ចឹងហ្អ៎ , Sunday Drive និងថតពាណិជ្ជកម្មឱ្យយីហោផ្សេងទៀតផងដែរ មិនតែប៉ុណ្ណោះ យ៉ារ៉ូ ជាតារាសម្ដែង កំពុងលេចមុខក្នុងរឿងភាគរបស់ហង្ស មាស ជាហូរហែផងដែរ។

២.Summer៖ ពិធីករ និងជាតារាសម្ដែង ដែលកំពុងប្រម៉ាញ់បេះដូងនារីមិនតិចនាក់ទេជាមួយ នឹងរូបរាងសង្ហារ ថ្ពាល់ខួចសងខាង និងសមត្ថភាពជាពិធីករសម្លេងស្រទន់ និងជាតារាសម្ដែងឆ្នើម មួយរូបផងដែរ។ ជាធម្មតាកន្លោះរូបនេះ តែងតែលេចមុខក្នុងរឿងភាគរបស់ PNN និងហង្ស មាស ចំណែកឯការងារជាពិធីករជាពិធីករនោះ ក្នុងកម្មវិធី MY TV facebook Active។

៣.នាយ ព្រែក៖ ពិធីករសម្ដីចាក់ទឹកមិនលេច នាយព្រែក កំពុងញ៉ាប់ដៃជាមួយការងារសិល្បៈហូហែរ ដែលក្ដោបក្ដាប់ជាពិធីករក្នុងកម្មវិធី ពេញចិត្ត ឬអត់ , 321 Action និងការងារមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម