ចង់ដឹងក្បួនរកស៊ី ពីមេភូមិផ្កាត្រកួន កុំភ្លេចទស្សនាកម្មវិធី Starting Up នៅថ្ងៃសៅរ៍នេះ

  • 2021-08-26 09:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទពិសោធន៍ ទ្រឹស្ដី និងវិធីសាស្ត្របង្កើតមុខជំនួញ ពីសហគ្រិនមួយរូបទៀតបានមកដល់ទៀតហើយ ដោយនៅក្នុងសប្ដាហ៍ថ្មីនេះ កម្មវិធី Starting Up នឹងអញ្ជើញវាគ្មិនពិសេសមួយរូបទៀត គឺលោក ឌិន សុមេធារិទ្ធ ស្ថាបនិក​ផ្ទះ​លម្ហែ​បែប​ស្រុក​ស្រែ​ភូមិ​ផ្កា​ត្រកួន​​ ។

ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា ជា​អនុប្រធានសមាគម ​សណ្ឋាគារ​អាស៊ាន និង​ជា​សហស្ថាប​និក​របស់​សណ្ឋាគារ Frangipani Villa និង​ជា​ស្ថាបនិក ​ផ្ទះ​លំហែ​បែប​ស្រុកស្រែ​ដ៏​ល្បី​គឺ​ ភូមិ​ផ្កា​ត្រកួន មានបទពិសោធមិនតិចជាង ២០ឆ្នាំនោះទេក្នុងនាមជាបុគ្គលិកធ្វើការឱ្យគេទម្រាំមានជំនួញផ្ទាល់ខ្លួនដូចសព្វថ្ងៃ ។ ភូមិផ្កាត្រកួនន ជាកន្លែងលម្ហែមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរទៅសម្រាកកម្សាន្តនៅថ្ងៃឈប់សម្រាក ។ ដូច្នេះ លោក ឌិន សុមេធារិទ្ធ នឹងធ្វើការបកស្រាយពីដំណើរដើមទងនាំឱ្យលោកឈានទៅបង្កើតអាជីវកម្មមួយនេះឡើង និងមានកត្តាអ្វីខ្លះដែលជំរុញឱ្យលោកផ្លាស់ប្ដូរពីបុគ្គលិកគេ មកជាថៅកែវិញ ។ រាល់បទពិសោធ និងការចែករំលែកពីសហគ្រិនរូបនេះ សុទ្ធតែជាទុនដ៏មានតម្លៃ សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង ។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោកឌិន សុមេធារិទ្ធ នៅថ្ងៃសៅរ៍ទី ២៨ ខែសីហា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទពេញនិយម
អត្ថបទថ្មី