មកស្គាល់កីឡាករ៥រូបដែល Real Madrid ចំណាយលុយច្រើនបំផុតទិញយក ក្នុងប្រវត្តិសាស្ត្រ
- 2021-08-26 13:03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាករ៥រូបដែល Real Madrid ចំណាយលុយច្រើនបំផុតទិញយក ក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ខាងក្រោមនេះជាកីឡាករទាំង៥រូប ដែលក្លឹប Real Madrid ធ្លាប់បានចំណាយលុយច្រើនបំផុតទិញយក នៅក្នុងប្រវត្តិសាស្ត្រក្លឹបមួយនេះ បើយោងតាមការចុះផ្សាយរបស់ Marca៖
៥. James Rodriguez៖
ខ្សែបម្រើ Everton រូបនេះធ្លាប់ត្រូវបានលោក Perez ពេញចិត្តនឹងសមត្ថភាព ដោយចំណាយលុយទិញយកពីក្លឹប Monaco ក្នុងតម្លៃជាង ៩០លានដុល្លារនៅឆ្នាំ២០១៤ ក្រោយកីឡាករនេះបានបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងការជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងប្រកួត World Cup ឆ្នាំ២០១៤។
៤. លោក Zinedine Zidane៖
អតីតខ្សែបម្រើរូបនេះធ្លាប់ត្រូវបាន Real Madrid ទិញយកពីក្លឹប Juventus កាលពីឆ្នាំ២០០១ ក្នុងតម្លៃជាង ៩២លានដុល្លារ ក្រោយមកកីឡាករនេះក៏បានជួយឲ្យក្លឹបនេះឈ្នះពាន Champions League នៅឆ្នាំ២០០២ និងឈ្នះពានដទៃទៀតផងដែរ។
៣. Cristiano Ronaldo៖
ខ្សែប្រយុទ្ធ Juventus រូបនេះត្រូវបានប្រធានក្លឹបខាងលើលោក Perez ទិញយកពី Manchester United កាលពីឆ្នាំ២០០៩ ក្នុងតម្លៃជាង ១១២លានដុល្លារ។
២. Gareth Bale៖
ខ្សែប្រយុទ្ធ Bale រូបនេះត្រូវបានលោកប្រធានក្លឹបខាងលើនេះទិញយកពី Spurs ក្នុងតម្លៃជាង ១១៩លានដុល្លារ កាលពីឆ្នាំ២០១៣។
១. Eden Hazard៖
ខ្សែប្រយុទ្ធ Hazard ត្រូវបាន Real ទិញយកពី Chelsea មកកាលពីឆ្នាំ២០១៩ ក្នុងតម្លៃជាង ១៣៦លានដុល្លារ។
យ៉ាងណាក្ដីតម្លៃខ្លួនកីឡាករ ដែលក្លឹប Real Madrid ចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននឹងត្រូវបានបំបែកប្រសិនបើក្លឹបនេះអាចចំណាយលុយជាង ១៨៨លានដុល្លារក្នុងការទិញយក Mbappe ពីក្លឹប PSG ៕