ត្រៀមសំណួរឱ្យហើយទៅ! រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងចូលរួមកម្មវិធីផ្សាយផ្ទាល់មួយ បើកឱ្យសួរមួយសេរីរឿងផ្លូវថ្នល់

  • 2021-08-27 03:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាឱកាសពិសេស និងកម្របំផុត ដែលថ្នាក់ដឹកនាំប្រទេសមួយរូប មកជួបជាមួយនឹងប្រជាពលរដ្ឋដោយផ្ទាល់តាមការ Live លើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឆ្លើយនូវសំណួរជាច្រើនពីសំណាក់មហាជន ។ តាមការឱ្យដឹងពីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ៣០ សីហា ឆ្នាំ ២០២១ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងអញ្ជេីញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី​ MPWT LIVE SHOW ក្នុងប្រធានបទ​ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣"

មុនកម្មវិធីមកដល់ក្រសួងបានបើកឱ្យប្រជាពលរដ្ឋសួរសំណួរជាច្រើនទៅកាន់ឯកឧត្ដម ស៊ុន ចាន់ថុល ហើយនៅថ្ងៃផ្សាយផ្ទាល់ លោកនឹងឆ្លើយតបនូវសំណួរដែលត្រូវបានជ្រើសរើសពីការ Comment លើទំព័រហ្វេសប៊ុករបស់ក្រសួង ។ នេះចាត់ទុកជារឿងដ៏ល្អមួយ ដែលពលរដ្ឋមានឱកាសសួរអ្វីដែលខ្លួនចង់ដឹងពាក់ព័ន្ធនឹងការកសាងហេដ្ឋរចារសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ។

កុំភ្លេងរង់ចាំទស្សនា ថ្ងៃទី៣០​-សីហា-២០២១ ម៉ោង៩:០០ព្រឹក ផ្សាយផ្ទាល់លេីហ្វេសប៊ុក​៖ " ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

អត្ថបទពេញនិយម