ដែនដីកោះតៃវ៉ាន់ កំពុងតំឡើងគ្រាប់រ៉ុក្កែតត្រៀមបង្ហោះផ្កាយរណបផ្ទាល់ខ្លួនដំបូងបង្អស់
- 2021-08-27 04:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដែនដីកោះតៃវ៉ាន់ កំពុងតំឡើងគ្រាប់រ៉ុក្កែតត្រៀមបង្ហោះផ្កាយរណបផ្ទាល់ខ្លួនដំបូងបង្អស់
ចន្លោះមិនឃើញ
«TiSpace ឬ Taiwan Innovative Space» គឺជាឈ្មោះក្រុមហ៊ុនអវកាសឯកជនតៃវ៉ាន់ ទទួលបន្ទុករ៉ាប់រងលើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតដែលទើបផលិតបានឈ្មោះថា Hapith I ។
ក្រុមហ៊ុន TiSpace ខាងលើនេះ ត្រៀមរួចរាល់ក្នុងការបាញ់បង្ហោះសាកល្បងគ្រាប់រ៉ុក្កែតទីមួយរបស់ខ្លួ ចេញពីដីកោះTaitung តែដោយលក្ខខណ្ឌមិនអំណោយផល ក៏បទៅចរចារនឹងអូស្រ្ដាលី ដើម្បីអាចដំណើការឲ្យបាននៅដំណាច់ឆ្នាំ ២០២១ ។
បន្ទាប់ពីការចរចារជោគជ័យនាពេលថ្មីៗនេះ ជាមួយក្រុមហ៊ុនឯកជនអូស្រ្ដាលី Southern Launch Space ឈានដល់កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ។ បើតាមគម្រោង នឹងត្រូវបាញ់ចេញពីកោះភាគខាងត្បូងប្រទេស អូស្រ្ដាលី។
គ្រាប់រ៉ុក្កែតដំបូង Hapith I មានទម្ងន់ត្រឹម៣តោន កម្ពស់១០ម៉ែត្រ និងមានទទឹងតែ ១,៥ ម៉ែត្រាមផ្ទុកផ្កាយរណប ដើម្បីបាញ់ចូលទៅគន្លងតារាវិថីរយៈកម្ពស់ទាប។
លោក Christian Porter តំណាងរដ្ឋាភិបាលអូស្រ្ដាលីនិងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តនិងព័ត៌មានវិទ្យា បានលើកឡើងថា៖ «ស្ថិតក្នុងបរិបទប្រកួតប្រជែងអវកាសនាពេលនេះ យើងឃើញថា Space គឺជាចំណុចរួមមួយដែលនឹងជួយឲ្យសេដ្ឋកិច្ចអូស្រ្ដាលីកាន់តែរីកចម្រើនឡើង តាមរយៈការបណ្ដាក់ទុនបន្ថែមជាច្រើនទៀតនាពេលអនាគត។ សម្រាប់ក្រុមហ៊ុនរបស់តៃវ៉ាន់ tiSpace ដែលមានឯកទេស រួមទាំងបច្ចេកវិទ្យាដ៏ទំនើបក្នុងការអភិវឌ្ឃន៍ផងនោះ វានឹងក្លាយជាចលនាដ៏សំខាន់ក្នុង ទីផ្សារប្រកួតប្រជែងអវកាស»។
ទស្សនាវីដេអូខាងក្រោម៖
ត្បិតថា TiSpace ទើបប្រឡូកក្នុងវិស័យអវកាស ក៏ប៉ុន្តែប្រសិនណា បើបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនដំបូងបង្អស់នេះជោគជ័យ នោះនឹងចារជាប្រវត្តិសាស្រ្តរបស់ ដែនកោះតូច តែមានសមត្ថភាពខ្លាំងមួយនេះ៕