ពិសេសមែន! realme GT master edition លក់ក្នុងតម្លៃទាបហើយ និងផ្តល់កាដូបន្ថែមដល់ទៅ២០៨ដុល្លារ

  • 2021-08-29 07:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន realme បានប្រកាសលក់ជាផ្លូវការនូវស្មាតហ្វូន limited edition របស់ខ្លួនដែលមានចំនួនត្រឹម300គ្រឿងប៉ុណ្ណោះនៅប្រទេសកម្ពុជាយើងគឺ realme GT master edition ក្នុងតម្លៃត្រឹមតែ469 ដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រសិនបើលោកអ្នកកក់ទុកមុនចាប់ពីថ្ងៃទី29 ខែសីហា ដលថ្ងៃទី4ខែកញ្ញាតាមរយៈ Smart shop នោះ អ្នកនឹងទទួលបានកាដូបន្ថែមដ៏ពិសេសដែលមានតម្លៃរហូតដល់ទៅ208 ដុល្លារ រួមមាន realme watch 2pro និងស៊ីមស្មាតតម្លៃ 129 ដុល្លារ។

realme GT master edition ជាស្មាតហ្វូនដែលមានរូបរាង និងរចនាបទដ៏មានអត្ថន័យមួយ ដោយស្មានហ្វូននេះ ត្រូវបានរចនាដោយជនជាតិជប៉ុនដ៏ល្បីល្បាញលោក Naoto Fukasawa។ ការបំផុសគំនិតដោយរចនាជារាងវ៉ាលីនេះផ្តល់ឲ្យមានភាពស្រស់ស្រាយ និងទាក់ទាញដោយគ្រាន់តែក្រឡេកមើលទូរសព្ទ ក៏មានអារម្មណ៍ចង់ធ្វើដំណើរកម្សាន្តដែរ។

  • កាមេរ៉ា 64MP ជាមួយមុខងារផ្តាច់មុខprofessional street photography mode

realme GT Master Edition បំពាក់មកជាមួយកាមេរ៉ាគោល 64 មេហ្គាភិចស៊ែល លេនទូលាយ (ultra-wide-angle) ទំហំ 8MP និងលេន macro ទំហំ 4MP។ វាអាចថតបានយ៉ាងល្អឥតខ្ចោះពីឆ្ងាយទៅជិតពីថ្ងៃដល់យប់ និងពី portrait ទៅ landscape ចំណែកកាមេរ៉ា Selfie មានទំហំ 32MP ជាមួយសេនស័រ Sony IMX615 ដើម្បីផ្តល់ឱ្យមានគុណភាពរូបភាពកាន់តែប្រសើរ និងច្បាស់ល្អ។

ក្រៅពីមានមុខងារថតរូបអាជីពតាមដងផ្លូវ professional street photography mode ក៏មានមុខងារដ៏សម្បូរបែបជាច្រើនដែលអាចថតរូបដ៏គួរឲ្យចាប់អាមរម្មណ៍រួមមាន DIS Snapshot Mode, Street filter, Instant Focus, Quick Zoom, B&W Plus filter, Dramatic filter។

  • អេក្រង់ 6.4-inch Samsung AMOLED ជាមួយបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart

realme GT Master Edition បំពាក់មកជាមួយអេក្រង់ 6.43 អ៊ីញ Samsung AMOLED Fullscreen ដែលមានកម្រិត refresh rate ដល់ 120Hz ហើយវាក៏គាំទ្រការស្កេនស្នាមម្រាមដៃនៅលើអេក្រង់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart ដោយសាកថ្ម 13min នាទីបាន 50% និង32 នាទីសាកថ្មបាន 100% ដែលជាលទ្ធផលសាកថ្មលឿនលឿនក្នុងរយៈពេលខ្លីបំផុត។

  • បន្ទះឈីប Snapdragon 778G ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ នឹងមុខងារGT Mode

realme GT Master Edition ប្រើបន្ទះឈីប Qualcomm Snapdragon 778G 5G ដំណើរការដោយ super cores A78 ជាមួយល្បឿនរហូតដល់ 2.4 GHz ដែលនាំមកនូវបទពិសោធន៍ដំណើរការដ៏រលូន និងមានអនុភាព។

វាមាន RAM 8GB និងអង្គផ្ទុកទន្និន័យ 128GB ជាមួយនឹងមុខងារ GT ផងដែរ នៅពេលយើងបើកវា អ្នកអាចប្រើស៊ីភីយូល្បឿនអតិបរមា max Speed ហើយ Screen refresh rate នឹងឡើងដល់ 120Hz ក៏ដូចជាមុខងារ Ultra Reality Enhanced Picture Quality On, Ultra-HD Visual Effects On, Game quick launch On, 4D gaming vibration On។ ជាមួយនឹងមុខងារទាំងអស់នេះ អ្នកមិនបារម្ភអំពីការឡើងកម្តៅជាមួយប្រព័ន្ធបន្សាបកម្តៅ (Vapor Chamber Cooling System)៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម