ស្ងាត់ៗ ស្រីលិ សុំទោសម្តាយ ហើយសុំឲ្យម្តាយផ្តល់ឱកាស ឲ្យម្តងទៀតជាលើកចុងក្រោយ

  • 2021-08-30 06:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងដ៏ស្រស់ស្អាត មុខមានមន្តស្នេហ៏ គួរឲ្យស្រលាញ់ គឺ កញ្ញា អៀ ម៉េងលិ ហៅ ស្រីលិ បានបញ្ចេញអារម្មណ៏ដឹងខុសចំពោះអ្នកម្តាយនិងបងប្អូនរបស់នាង ខណះនាងបានធ្វើរឿងមិនល្អ ហើយសុំឲ្យម្តាយផ្តល់ឳកាសឲ្យជាលើកចុងក្រោយ រហូតធ្វើឲ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ។

ថ្មីៗនេះ កញ្ញា អៀ ម៉េងលិ ហៅ ស្រីលិ បានបង្ហាញរូបភាពមួយសន្លឹកកាលខ្លួននៅតូចថតជាមួយម្តាយ ដោយអមពាក្យពេជ្រជាច្រើនទៅកាន់ម្តាយរបស់នាង ក្នុងនោះ ស្រីលិ បានសុំទោសអ្នកម្តាយ បងប្រុសបងស្រី ដោយសុំឲ្យមានការលើកលែងឲ្យនាង ដោយ ស្រិលិ និងធ្វើឲ្យរឿងល្អឡើងវិញ សុំឲ្យតែម្តាយអភ័យទោសគ្រប់យ៉ាងឲ្យនាង ដែលបានកើតឡើង ។

ស្រីលិ បន្ថែមទៀតថា សុំឲ្យម្តាយ ទុកឳកាសឲ្យនាងម្តងទៀត ប្រសិនបើលើកនេះនាងនៅតែមានបញ្ហាទៀត នោះនាងនិងស្តាប់តាមម៉ាក់គ្រប់យ៉ាងទាំងអស់ ហើយ ស្រិលិ ក៏សន្យាថា និងមិនធ្វើឲ្យម្តាយខ្មាស់គេដែល ។

បើងាកទៅហ្វេនៗដែលជាអ្នកគាំទ្រវិញ ក៏ឆ្ងល់ដែរថាតើស្រីលិមានរឿងអ្វី បានពោលពាក្យបែបនេះ អ្នកខ្លះថា ធ្លាប់មានកំហុសដឹងខ្លួនខុសចេះកែល្អណាស់ ចំណែកអ្នកផ្សេងទៀត ថាមានរឿងអ្វីត្រូវសុំទោសដូចជាធ្ងន់ធ្ងរម្លេះ ម៉េងលិ ។

អត្ថបទ៖ Tep Sovannmoly