ឥណ្ឌូនេសុី សម្រេចបើកដំណើរការសាលារៀនឡើងវិញ ក្រោយអត្រាឆ្លងវីរុសកូវីដ មានការថមថយ
- 2021-08-31 03:50:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូនេសុី សម្រេចបើកដំណើរការសាលារៀនឡើងវិញ ក្រោយអត្រាឆ្លងវីរុសកូវីដ មានការថមថយ
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌូនេស៊ី បានបើកដំណើរការសាលារៀនចំនួន ៦០០ របស់ខ្លួនឡើងវិញ នៅរដ្ឋធានីហ្សាកាតា។ ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពីសារពត៌មាន CNA។
អាជ្ញាធរឥណ្ឌូនេស៊ី បានឱ្យដឹងថាដោយសារមេរោគឆ្លងបានធូរស្រាលទើបសម្រេចឈានដល់ការបើកសាលាឡើងវិញ នៅទីក្រុងហ្សាកាតា។ សមាគមន៍គ្រូបង្រៀននៅក្នុងប្រទេសនេះ បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងព្រមានអំពីហានិភ័យ នៅក្នុងថ្នាក់រៀនដែលអាចបណ្តាលឱ្យឆ្លងវីរុសកូវីដ ដែលតា យ៉ាងឆាប់រហ័ស។
អភិបាលក្រុងហ្សាកាតា លោក Anies Baswedan បានឱ្យដឹងថា សាលារៀនចំនួន ៦១០ ក្នុងចំណោមសាលាចំនួន ១មុឺន ត្រូវបានចាត់ទុកថា ជាសាលាដែលមានសុវត្ថិភាព។ សាលាចំនួន ៦១០នេះ បានបើកដំណើរការឡើងវិញក្នុងបរិមាណសិស្សក្នុងមួយថ្នាក់ ចំនួន ៥០ភាគរយប៉ុណ្ណោះ៕