ធ្លាប់ស្គាល់ និងញ៉ាំផ្លែនេះទេ? ភាគច្រើនដុះក្នុងព្រៃភ្នំ ឯរសជាតិវិញជូរផ្អែមៗឆ្ងាញ់ណាស់
- 2021-09-01 04:12:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ស្គាល់ និងញ៉ាំផ្លែនេះទេ? ភាគច្រើនដុះក្នុងព្រៃភ្នំ ឯរសជាតិវិញជូរផ្អែមៗឆ្ងាញ់ណាស់
ចន្លោះមិនឃើញ
សាវម៉ាវព្រៃ ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍ ដែលដើមរបស់វាជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ ស្លឹកវាស្រដៀងគ្នា និងសាវម៉ាវស្រុក និងមានផ្លែប៉ុនសាវម៉ាវស្រុកដែរ តែមានរាងវែងបន្តិច ដែលអាចបរិភោគបាន ដែលមានរសជាតិជូរផ្អែម ផ្លែទៅតាមរដូវកាល គឺចាប់ពីខែសីហា ដល់ខែតុលា ខណៈកន្លងមក មិនសូវមានអ្នកស្គាល់ និងបានបរិភោគនោះទេ និង មិនមានអ្នកបេះយកទៅលក់នៅតាមទីផ្សារឱ្យទូលំទូលាយដែរ។ នេះបើតាមការផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។
ប្រជាសហគមន៍ដែលបេះសាវម៉ាវព្រៃនេះលោក អ៊ិន សៅ បានឲ្យដឹងថា «លោកបេះផ្លែសាវម៉ាវព្រៃនេះ សម្រាប់តែបរិភោគខ្លួនឯង និងលក់ខ្លះៗដល់អ្នកទេសចរមកកម្សាន្តនៅក្នុងសហគមន៍ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អ្នកទេសចរចាប់ផ្តើមស្គាល់ និងបានបរិភោគផ្លែសាវម៉ាវនេះកាន់តែច្រើនជាងមុន ហើយនិងអាចធ្វើឱ្យប្រជាពលរដ្ឋបេះផ្លែឈើប្រភេទនេះ ទៅលក់នៅទីផ្សារផងដែរ ហើយសម្រាប់សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ» ។
សូមជំរាបថា សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺបានផ្តល់ប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដូចជា៖ ចំណូលពីការបានភ្ញៀវទេសចរចូលមកទស្សនា ចំណូលពីអនុផលព្រៃឈើ រួមមាន៖ ការយកទឹកឃ្មុំ បេះផ្សិត បេះផ្លែឈើព្រៃទៅតាមដូវកាល ដូចជា ផ្លែគុយ សេមាន់ សាវម៉ាវព្រៃ និងផ្លែកោណជាដើមដូច្នេះ សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើឱ្យបានល្អ ដូច្នេះដូមឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ ចូលរួមការពារព្រៃឈើទាំងអស់គ្នា ព្រោះវាមានប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នា៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប