មកដឹងពីប្រាក់ប្រាក់បៀវត្សថ្លៃៗរបស់ អ្នកអាយធីផ្នែកវិស្វករកម្មវិធី របស់ប្រទេសជឿនលឿន

  • 2021-09-02 02:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិវឌ្ឍរបស់ប្រទេសជឿនលឿន រមែងត្រូវការចាំបាច់នូវបច្ចេកវិទ្យាទំនើបៗ ពិសេសអ្នកជំនាញៗផ្នែកព័ត៌មានវិទ្យា ឬយើងតែងហៅថាអ្នកអាយធី។ ដូចនេះ យើងនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តិចថា ក្នុងមួយឆ្នាំៗ អ្នកអាយធី ផ្នែកសរសេរកូដបង្កើតកម្មវិធី (Software Engineer) អាចរកចំណូលបានប៉ុន្មានជាមធ្យម នៅប្រទេសជឿនលឿន (សហរដ្ឋអាមេរិច)។

យោងទៅតាមរបាយការណ៍ពី Statistics ប្រាក់បៀវត្សជាមធ្យម ឆ្នាំ២០២១ អ្នកអាយធី ផ្នែកសរសេរកូដបង្កើតកម្មវិធី ទទួលបាន៖

  • iOS - ១២២,០០០ ដុល្លារ/ឆ្នាំ
  • Android - ១២១,០០០ ដុល្លារ/ឆ្នាំ
  • Python - ១១០,០០០ ដុល្លារ/ឆ្នាំ
  • JavaScript - ១១២,០០០ ដុល្លារ/ឆ្នាំ
  • C++ - ១០៤,០០០ ដុល្លារ/ឆ្នាំ
  • Java - ១០៣,០០០ ដុល្លារ/ឆ្នាំ
  • PHP - ៩០,០០០ ដុល្លារ/ឆ្នាំ
  • C# - ៨២,០០០ ដុល្លារ/ឆ្នាំ
  • Front-end Developer និង Full-Stack Engineers - ១០៩,០០០ ដុល្លារ/ឆ្នាំ

ដោយឡែក បើមិនគិតប្រាក់ខែជាមធ្យមវិញ ដូចជាក្រុមហ៊ុន Google បានផ្ដល់ប្រាក់បៀវត្សដល់បុគ្គលិក ផ្នែកសរសេរកូដបង្កើតកម្មវិធីរបស់ខ្លួន ប្រមាណជា ៣៥៣,០០០ ដុល្លារ/ឆ្នាំ។

ដែលតួរលេខនេះ គឺជាក្រុមហ៊ុនដែលផ្ដល់ប្រាក់បៀវត្សខ្ពស់ជាងគេនៅសហរដ្ឋអាមេរិច នេះបើយោងទៅតាម របាយការណ៍ប្រកាសរើសបុគ្គលិក នៃសមាគមឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក (CompTIA) កាលពីខែកក្កដា កន្លងទៅ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី