ព្រោះប្រព័ន្ធរំដោះទឹកជំនន់ខ្នាតយក្សរបស់ជប៉ុន ភ្លៀង ១៨ ថ្ងៃនៅភ្នំពេញ តំបន់ធ្លាប់លិចលង់ បែរជាគ្មានទឹកដក់មួយថ្លុក

  • 2021-09-02 03:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលគម្រោងសម្រេចលទ្ឋផលបាន ១០០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន កាលពីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ២០២១កន្លងតទៅ ។

គម្រោងបាននិងអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ជាដើម។ ប្រព័ន្ធរំដោះទឹកជំនន់នេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន និងបច្ចេកទេសសាងសង់តាមបច្ចេកវិទ្យាប្រទេសជប៉ុន អ្នកជំនាញសាងសង់ក៏ជាជនជាតិជប៉ុនផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយដាក់ដំណើរប្រព័ន្ធរំដោះទឹកនេះ បើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងរយៈពេល ១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ ឃើញថាក្រោយពីដាក់ឱ្យដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាសុីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។

ទន្ទឹងនឹងនេះ ការដ្ឋានក៏បានដាក់ឱ្យដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកក្នុងរយៈពេល ៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរមិនរងការលិចទឹកទៀតដែរ។ យ៉ាងណាមិញសូមបងប្អូនចូលរួមសម្អាតសំរាមកកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួន ៕

អត្ថបទពេញនិយម