គួរឱ្យសាទរ ៥ខណ្ឌ លែងលិចហើយ ឯតំបន់ខ្លះនៅលិចអាជ្ញាធរត្រៀមឡានបូមទឹកច្រើនគ្រឿងមិនឱ្យពលរដ្ឋពិបាកទេ

  • 2021-09-02 07:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ភូមិសាស្ត្រ ៥ខណ្ឌ ក្នុងទីក្រុង ត្រូវបានដោះស្រាយបញ្ហាទឹកលិច បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ ខណៈ ខណ្ឌមួយចំនួនទៀត កំពុងត្រូវបានក្រុមការងារ ចុះធ្វើការបូមស្តារ ដោយប្រើរយន្តបូមលូ ជាច្រើនគ្រឿង។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២១។

តាមរមន្ទីរសាធារណការបានឱ្យដឹងថា ក្នុងរយៈពេលនៃការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ចំនួន៥ខណ្ឌ ក្នុងរាជធានី ត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។ ប៉ុន្តែ ក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុង ដូចជា តំបន់ផ្លូវជាតិលេខ ៤ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ ២ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់ ដែលនៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារបានបូមស្តារ បណ្តាញលូខាងលើដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង។

ជាមួយគ្នាដែរ ចំពោះសមត្ថភាពស្ថានីយ៍បូមទឹក បញ្ចញក្រៅក្រុង កើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេ ចំនួន ១០ខ្សែ ដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើអោយការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។ ក្នុងនោះដែរ មន្ត្រីមន្ទីរសាធារណការ ក៏បានអំពាវនាវដល់បងប្អូនឲ្យចូលរួមកាយសំរាម ដែលកកស្ទះ មុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួនផង ៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម
អត្ថបទថ្មី