ធ្លាយ​រឿង សឿ សុធារ៉ា ជំពាក់​លុយ​តុងទីន​គេ ហើយ​គេចវេះ​មិន​ព្រម​សង

  • 2021-09-03 02:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ជ្រេ ដែល​ទើប​ប្រកាស​ចូល​ប្រឡូក​ក្នុង​អាជីព​សម្ដែង​វិញ គឺ​អ្នកនាង សឿ សុធារ៉ា ត្រូវ​បាន​ម្ចាស់​គណនី​Facebook ឈ្មោះ Asa Be Strong ទម្លាយ​ថា សឿ សុធារ៉ា បាន​ជំពាក់​លុយ​តុងទីន​នាង​រាប់​ពាន់​ដុល្លារ​មិន​ព្រម​សង ហើយ​ព្យាយាម​គេចវេះ​មិន​ព្រម​សង​ដោយ​ផ្ញើ​សារ​ក៏​មិន​តប ទូរស័ព្ទ​ក៏​លែង​លើក​ទៀត។

នារី​ម្នាក់​ដែល​អះអាង​ថា​ជា​កូន​តុងទីន​ដែល​មាន​តារា​សម្ដែង​ស្រី សឿ សុធារ៉ា ជា​មេ​តុងទីន​នោះ និយាយ​ថា មេ​តុងទីន​បងស្រី​តារា សឿ សុធារ៉ា ជួយ​ទូទាត់​លុយ​ដែល​នៅ​សល់​ឲ្យ​ប្អូន​ផង​មេ ប្អូន​តេ​មិន​លើក ឆាត​មិន​តប។ លេង​តុងទីន​ជាមួយ​បង​៧-៨ខែ ខាត​ទាំង​ពេល អត់​បាន​ចំណេញ ហើយ​ខាង​បង​មក​សម្រួល​ឲ្យ​តែ​ដើម​ទៀត ហើយ​ខ្ញុំ​ក៏​ព្រម​យក​តែ​ដើម​វិញ​ហើយ ហេតុ​អី​បង​ឆាត​មិន​តប តេ​មិន​លើក​អីចឹង ហើយ​ធ្វើ​ដាក់​កូន​តុងទីន​គ្រប់​គ្នា​អីចឹង​បង។

Aza Be Strong៖"លុយ​ញើស លុយ​ឈាម ប្អូន​ខំ​លក់​ផ្អក លក់​ម៉ាំ​យក​ទៅ​បង់​ណា​បង បង​ដេញ​តុងទីន​ពី​កូន​ផ្សេងៗ យក​លុយ​ហើយ​រាប់​ម៉ឺន​យក​ទៅ​ណា​បង សល់​កូនៗ​ដែល​មិន​ឲ្យ​គេ​ចំណេញ​សូម្បី​តែ​មួយ​រៀល សុំ​ឲ្យ​គេ​យក​តែ​ដើម ហើយ​ម៉េច​មិន​ទូទាត់​ឲ្យ​គេ​អីចឹង...ហា​ឡើង​លុយ​តិចតួច​សោះ"។

Sabay បាន​ព្យាយាម​ទាក់ទង​អ្នកនាង សឿ សុធារ៉ា ដើម្បី​បកស្រាយ​លម្អិត​ជុំវិញ​ការ​លើក​ឡើង​របស់​នារី​ម្នាក់​នេះ​ដែរ។ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​តាម​រយៈ​សារ​សំឡេង​ជា​ច្រើន​ដង​ទៅ​កាន់​តារា​ស្រី​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា​តាម​រយៈ​សារដែល​បាន​ឆ្លើយឆ្លង​ជាមួយ​កូន​តុងទីន ហើយ​ត្រូវ​បាន​កូនតុងទីនទម្លាយ​នោះ គេ​ក៏​ឃើញ​អ្នកនាង សឿ សុធារ៉ា ដែល​ជា​មេ​តុងទីន បាន​ព្យាយាម​ទូទាត់​កូន​តុងទីន​ដែរ ដោយ​ម្ដង​ផ្ញើ​១០០០​ដុល្លារ ម្ដង​១៥០០​ដុល្លារ តាមគណនីធនាគារ ABA ប៉ុន្តែ​ចុង​ក្រោយ​នេះ​ស្រាប់​តែ​នាង​លែងឆ្លើយតប​សារ​ជាមួយ​កូន​តុងទីន​តែ​ម្ដង ទើប​នាំ​ឲ្យ​មាន​ការ​បែក​ធ្លាយ​រឿង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ