ពេលណាគួរសម្រេចចិត្តទិញផ្ទះ? តើគួរទិញឥលូវនេះ ឬចាំថ្ងៃមុខ?

  • 2021-09-04 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អចលនទ្រព្យ មិនថាផ្ទះល្វែង ខុនដូ ដីធ្លី នោះទេ ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃកាន់តែកើនឡើងខ្ពស់។ ហេតុនេះហើយ មានឱកាសគួរតែចាប់ឱ្យជាប់ កុំឱ្យរំលងនាំស្ដាយក្រោយនៅថ្ងៃមុខ។

យ៉ាងណាក្ដី មានមតិជាច្រើនចោទសួរថា តើពេលណា ដែលអ្នកគួរតែសម្រេចចិត្តទិញផ្ទះ ឬប្រភេទអចលនទ្រព្យណាមួយ? នៅពេលអ្នកមាន ៤ចំណុចខាងក្រោមនេះ ខ្លាចអីនឹងទិញ? មួយវិញទៀត បើអ្នកទិញកាន់តែឆាប់ និងទទួលបានទីតាំងដែលល្អ និងតំបន់ដែលមានសក្ដានុពល ជាជាងចាំយូរ ព្រោះអាចនឹងគេទិញអស់ និងតម្លៃកាន់តែកើន។

១. ពេលមានប្រាក់ចំណូលទៀងទាត់ និងច្បាស់លាស់

មានការងារ មុខរបរ ឬប្រាក់ខែនឹងធឹង ជារឿងចាំបាច់បំផុត អ្នកគួរមានផែនការបម្រុងទុកជាមុន ហើយត្រូវដឹងពីបរិមាណនៃប្រាក់ចំណូលរបស់អ្នកឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញ ឬបង់រំលស់ប្រភេទអចលនទ្រព្យណាមួយ ដោយប្រាកដក្នុងចិត្តថាគ្មានហានិភ័យនៅថ្ងៃមុខ។

២. មានប្រាក់សន្សំគ្រប់គ្រាន់

ការសន្សំប្រាក់មានសារសំខាន់ ពីព្រោះវាជួយការពារអ្នកក្នុងករណីមានអាសន្នផ្នែកហិរញ្ញវត្ថុ។ លើសពីនេះការសន្សំប្រាក់អាចជួយអ្នកក្នុងការទិញទំនិញធំៗ របស់មានតម្លៃ និងជៀសវាងការជំពាក់បំណុល កាត់បន្ថយភាពបញ្ហាផ្នែកហិរញ្ញវត្ថុ និងផ្ដល់ឱ្យអ្នកនូវសេរីភាពហិរញ្ញវត្ថុកាន់តែច្រើន។

៣. ជ្រើសរើសក្រុមហ៊ុន អចលនទ្រព្យដែលអ្នកទុកចិត្ត និងមានអត្រាការប្រាក់សមរម្យ

រឿងមួយចំនួនដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តជ្រើសរើសគម្រោងបុរីណាមួយ បើមានប៉ុន្មានចំណុចនេះអាចទិញដោយគ្មានភាពស្ទាក់ស្ទើរ នោះគឺជា៖

  • ក្រុមហ៊ុនដែលមានបទពិសោធច្រើនឆ្នាំ
  • ធ្លាប់សាងសង់បុរី និងសំណង់ផ្សេងៗជាច្រើនរួចមកហើយ
  • មានប្លង់រឹងគម្រោង (ប្លង់មេ) និងមានប្លង់រឹងបំបែកក្បាលដីសម្រាប់ផ្ទះខ្នងនីមួយៗ
  • មានកញ្ចប់សេវាកម្មបង់រំលស់ច្រើនប្រភេទទុកឱ្យជ្រើសរើស (បង់រយៈពេលវែង និងបង់រយៈពេលខ្លី)។ល។

៤. ទីតាំងល្អ ស្រួលរស់នៅ អាចប្រកបអាជីវកម្ម និងផ្ដល់ផលចំណេញទៅថ្ងៃមុខ

ជ្រើសរើសទីតាំងដែលល្អ ឆាប់ឡើងថ្លៃ នៅក្នុងវិស័យអចលនទ្រព្យ ទីតាំងគឺជាគន្លឹះដ៏មានតម្លៃ ទីតាំងដែលត្រូវប៉ាន់ ស្ថិតក្នុងតំបន់ដែលផ្សារភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម ផ្លូវធំ និងជាតំបន់កំពុងអភិវឌ្ឍ ហើយថ្ងៃអនាគតនឹងមានតម្លៃកើនឡើងកាន់តែខ្លាំង។ ប៉ុន្តែក៏មិនគួរភ្លេចមើលពី គុណភាពនៃសំណង់ និងជ្រើសរើសក្រុមហ៊ុនដែលគួរឱ្យជឿទុកចិត្តព្រោះថាផ្ទះ ទិញហើយមិនមែននៅតែមួយខែពីរខែនោះទេ តែអាចនៅបានមួយជីវិត។

មិនគួររំលងពេលវេលាដ៏មានតម្លៃ និងនាំឱ្យខាតពេល លោកអ្នកគួររកមើលផ្ទះដែលមានតម្លៃសមរម្យ អាចធ្វើការបង់រំលស់បានច្រើនឆ្នាំ និងផ្ដល់ក្ដីសុខ សុវត្ថិភាពដល់គ្រួសារ។

ទាំងនេះជាចំណុចសំខាន់ៗ ដែលលោកអ្នកគួរពិចារណា រកមើលលំនៅដ្ឋានមួយ សម្រាប់រស់នៅ។ ជាមួយគ្នានេះដែរ បុរី ឌឹ ផ្លរ៉ា កំពុងតែផ្ដល់ជូនអតិថិជន នូវប្រូម៉ូសិនយ៉ាងច្រើនគ្រប់ប្រភេទផ្ទះដែលមានដាក់លក់ទាំងអស់ ក៏ដូចជាកាដូផ្សេងៗបន្ទាប់ពីលោកអ្នកធ្វើការទិញផ្ទះ។

កាន់តែចាប់អារម្មណ៍ ដើម្បីអបអរក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ឌឹ ផ្លរ៉ា នឹងផ្តល់ជូនកៅអីម៉ាស្សាដ៏ទំនើប១គ្រឿងភ្លាមៗរាល់ការទិញគ្រប់ប្រភេទផ្ទះទាំងអស់ បូករួមនឹងអត្ថប្រយោជន៍បន្ថែមដូចខាងក្រោមនេះ៖

  • ទិញភ្លាម ចូលនៅភ្លាម
  • បង់ឥតការប្រាក់ 0% គ្រប់គម្រោងទាំងអស់រហូតដល់សំណង់ផ្ទះរួចរាល់
  • បង់ប្រចាំខែទាបបំផុតត្រឹមតែ ១% ប៉ុណ្ណោះក្នុង១ខែ
  • បញ្ចុះតម្លៃពិសេសរហូតដល់ ៩% ។

ចង់មកមើលទីតាំងដោយផ្ទាល់មិនពិបាករកនោះទេ បុរី ឌឹ ផ្លរ៉ា មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៦A គ្រាន់តែធ្វើដំណើរពីស្ពានជ្រោយចង្វាប្រមាណ ១៥នាទី តែប៉ុណ្ណោះនឹងមកដល់ទីតាំងគម្រោងតែម្ដង។

កាន់តែងាយស្រួល លោកអ្នកអាចមើលតាមលីង Google Maps: http://bit.ly/3oDCate

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី