រំភើបណាស់! រូបសំណាកមេទ័ពសម័យអង្គរ នៅព្រះរាជដំណាក់ខេត្តសៀមរាប នឹងលេចរូបរាងនាពេលខាងមុខ
- 2021-09-06 02:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបណាស់! រូបសំណាកមេទ័ពសម័យអង្គរ នៅព្រះរាជដំណាក់ខេត្តសៀមរាប នឹងលេចរូបរាងនាពេលខាងមុខ
ចន្លោះមិនឃើញ
រូបសំណាកមេទ័ពធំៗសម័យអង្គរ នឹងត្រូវសាងសង់ដាក់នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះក្រោយរូបភាពនៃគម្រោងសាងសង់ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុងកិច្ចប្រជុំមួយនាប្រាសាទច័ន្ទឆាយា ព្រះបរមរាជវាំងចតុម្មុខមង្គលសកល។
បើតាមរូបភាពដែលគេចែកចាយបន្ត រូបសំណាកមេទ័ពសម័យអង្គរដែលនឹងត្រូវសាងសង់គឺមានចំនួន ៧រូប ប្រដាប់ដោយសំលៀកបំពាក់ គ្រឿងការពារខ្លួន និងអាវុធក្នុងដៃខុសៗគ្នា មានដូចជា កាំបិត ដាវ លំពែង ធ្នូ ផ្គាក់ និងខែលការពារជាដើម ក្នុងកាយវិការ ឈរយ៉ាងប្រុងប្រយ័ត្ន និងអង់អាចក្លាហាន។ រូបសំណាកនេះនឹងត្រូវសង់ក្នុងកម្ពស់ ២ម៉ែត្រ (មិនគិតខឿន) ដែលត្រូវបានដកស្រង់ចេញពីចម្លាក់នៅ ប្រាសាទនានា ជាពិសេសគឺប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។
គួររម្លឹកថាសម័យអង្គរ ខ្មែរមានកងទ័ពដ៏ខ្លាំងពូកែខាងធ្វើសឹកសង្គ្រាម ហើយនគរខ្មែរគឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍។ អាណាចក្រនេះបានលូតលាស់ចេញពីអតីតនគរកម្វុជ បានគ្រប់គ្រងលើ ប៉ែកមួយចំនួននៃប្រទេស លាវ សៀម វៀតណាម មន និងមួយផ្នែករបស់ម៉ាឡេ៕