ឡើងប្លែក! ធ្លាប់តែច្រៀង ដល់ កែវ វាសនា ចេញ​មក Rap ម្តង អ្នក​គាំទ្រ​ថា​ចង់​ច្រឡំ Vannda

  • 2021-09-06 03:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបលោក ច្រៀងចម្រៀងបែប រ៉េប យ៉ាងពិរោះ មិនធ្លាប់លឺ ។

កាលពីពេលថ្មីៗនះ លោក កែវ វាសនា បានបង្ហោះចម្រៀងបែបរ៉េប ដែលច្រៀងដោយលោកផ្ទាល់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយលោកបានបញ្ជាក់ថា ការរ៉េបនេះ មិនមែនជាជំនាញរបស់លោកទេ តែនេះគឺជាការស្រលាញ់ ទើបលោករ៉េបបែបនេះ ។

លោក កែវ វាសនា បានបញ្ជាក់ទៀតថា បើខុសទាស់អី អ្នកជំនាញជួយណែនាំផង ។បើនិយាយពីការរ៉េបនេះ គឺជាលើកទី១ហើយ ដែលលោក កែវ វាសនា រ៉េប ដោយបញ្ចេញជាសាធារណៈបែបនេះ ព្រោះធ្លាប់តែឃើញច្រៀង ដលពេលរ៉េបអីចងទៅ ឡើងពីរោះប្លែកត្រចៀកទៀតផង ។

ក្នុងនោះដែរ បើក្រឡេកទៅមើលអ្នកគាំទ្ររបស់លោកវិញ បានសរសើរលោកពេញៗមាត់ថា លើកទី១ហើយបានស្តាប់Idol Rap អ្នកខ្លះទៀតថា ស្តាប់មួយភ្លែតស្មានតែសំឡេង Vanda តាមពិតសំឡេង Vasna សោះ រីឯអ្នកខ្លះទៀតថា បងរ៉េបឡូយណាស់ សំឡេងកាន់តែពិរោះសង្ឃឹមថា បងនិងធ្វើវាកាន់តែពិសេសសម្រាប់អ្នកគាំទ្រ ស៊ូៗបង ។

ចង់ដឹងថា លោក កែវ វាសនា រ៉េបយ៉ាងណានោះ តោះមកស្តាប់ទាំងអស់គ្នា ៖

អត្ថបទ៖ Tep Sovannmoly