Jun Jihyun ក្លាយជាតារាកូរ៉េមានតម្លៃខ្លួនខ្ពស់ខ្លាំង ដល់រាប់ពាន់លានវ៉ុន
- 2021-09-06 03:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jun Jihyun ក្លាយជាតារាកូរ៉េមានតម្លៃខ្លួនខ្ពស់ខ្លាំង ដល់រាប់ពាន់លានវ៉ុន
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថ្មីៗនេះថា Jun Ji Hyun ពេលនេះគឺជាតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់នៅប្រទេសកូរ៉េខាងត្បូង។ ទោះជាវាគ្មានអហ្វីត្រូវភ្ញាក់ផ្អើលនឹងរឿងបែបនេះ ប៉ុន្តែយ៉ាងណាពេលបានដឹងពីតម្លៃនោះហើយ គ្រប់គ្នាពិតជាស្មានមិនដល់ឡើយ។
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ កម្មវិធីព័ត៌មានកម្សាន្ត Entertainment Live បានរាយការណ៍ថា Ji Hyun ពេលនេះបានក្លាយជាកំពូលតារាដែលមានទទួលបានតម្លៃខ្លួនខ្ពស់បំផុត។ ប្រភពបានឲ្យដឹងថា នាងអាចរកបាន ជិត១លានវ៉ុនឯណោះក្នុងមួយភាគ ពេលថតរឿង «My Love From The Star»។
បើយោងតាម Entertainment Live តម្លៃខ្លួននាងហក់ឡើងខ្លាំងចាប់ពីពេលនោះមក រហូតពេលនេះឡើងដល់កម្រិត ១៧ពាន់លានវ៉ុន (ខ្ទង់ ១៤,៦លានដុល្លារ) សម្រាប់វត្តមានសម្ដែង។ ទោះជាយ៉ាងណា មិនមានការបញ្ជាក់ថាតម្លៃនេះ សម្រាប់ ១រឿងពេញ ឬ ១ភាគទេ ប៉ុន្តែចំនួននេះ បានធ្វើឲ្យនាងក្លាយជាតារាស្រីដែលមានជាងគេបាត់ទៅហើយប្រចាំរង្វង់សិល្បៈ៕