ដូចការសង្ស័យមែន! យ៉ារ៉ូ ទម្លាយរូបកៀកកើយជាមួយនារីម្នាក់ អ្នកគាំទ្រផ្ទុះការវែកញ៉ែក

  • 2021-09-06 04:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ មហាជនផ្ទុះការវែកញ៉ែកជាច្រើនជុំវិញពិធីករ និងជា តារាសម្ដែងរូបសង្ហារ វី យ៉ារ៉ូ សង្ស័យកំពុងមានទំនាក់ទំនងស្អិតរមួតជាមួយនារីស្រស់ស្អាតម្នាក់ស្ងាត់ៗ ដែលបណ្ដើរគ្នាយ៉ាងកៀកកើយដូចគូស្នេហ៍ថ្មីថ្មោង។

កាលពីម្សិលមិញនេះគណនី Instagram ពិធីករឆ្នើម វី យ៉ារ៉ូ បានបង្ករឱ្យអ្នកគាំទ្រផ្ទុះការ​វែកញ៉ែករកត្រូវមិនឃើញ ក្រោយកម្លោះសង្ហាររូបនេះបង្ហោះរូបភាពជាមួយនារីអាថកំបាំងម្នាក់ដោយមិនបានបង្ហាញមុខមាត់ពិតនោះទេ ត្រឹមតែរូបភាពផ្អែមល្ហែមដូចគូស្នេហ៍ពិតប្រាកដ។ ហើយរូបភាព២ សន្លឹកនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនផូសសំនួរចោទសួរ យ៉ារ៉ូ ថានាងជាអ្នកណា ហើយនាងមានទំនាក់ ទំនងអ្វីឱ្យពិតប្រាកដជាមួយរូបលោក។

ដោយឡែករហូតមកដល់ពេលនេះសាមីខ្លួនផ្ទាល់មិនទាន់បញ្ចេញសកម្មភាព ឬការឆ្លើយតបទៅកាន់ សំនួរណាមួយនៅឡើយទេ ខណៈអ្នកគាំទ្រលេចការសង្ស័យថាជាគូស្នេហ៍ យ៉ារ៉ូ។ យ៉ាងណាមិញជុំវិញ ជុំវិញ​ទំនាក់ទំនងស្នេហាតារាកម្ពុជាមួយរូបនេះ ក្រុមការងារ Sabay ក៏​មិន​ទាន់​អាច​សុំការបកស្រាយពីសាមីខ្លួនបាន​ដូច​គ្នា ខណៈ​លោក​បាន​ឃើញ​សារ​តាម​ឆាត​ហើយ តែ​មិន​ទាន់​បាន​ឆ្លើយ​តប...៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម