ជនជាតិកូរ៉េប្រតិកម្មយ៉ាងណាចំពោះច្បាប់ចិនថ្មី ហាម​មិនឲ្យតារាប្រុសមុខមាត់បែបស្រីៗ ចេញមុខលើទូរទស្សន៍

  • 2021-09-06 04:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅលើ Wikitree មហាជន​អ្នក​និយមលេងអ៊ីនធើណិត ជនជាតិកូរ៉េជាច្រើននាក់ បាន​ពិភាក្សាគ្នាអំពីបញ្ហា នៃគម្រោងត្រៀមចេញ​ច្បាប់ថ្មី​របស់ប្រទេស​ចិន ទាក់ទងនឹង​ការ​ហាមប្រាម​មិនឲ្យតារាប្រុស បង្ហាញ​មុខ ក្នុងការរៀបចំខ្លួនបែប Cute ដូច​ស្រីៗលើទូរទស្សន៍ទេ។

យោងតាម​ការ​ចេញផ្សាយ​របស់ SCMP បាន​ឲ្យដឹង​ថា​ ច្បាប់​ទម្លាប់ថ្មី​នេះ​ នឹង​រឹតបន្តឹង​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​បទ​ប្បញ្ញត្តិស្ដីពី «Nyangpao» ពាក្យដែល​សំដៅ​ដោយ​បុរសដែល​មាន​សម្រស់ និង​អាកប្បកិរិយាដូចស្រី។

ចំពោះ​ដំណឹង​នេះ​ អ្នកនិយមលេងអ៊ីនធើណិតជនជាតិ​កូរ៉េ កំពុង​សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ស្តង់ដាររបស់​តារាចម្រៀង (Idol) ដោយលើកយក​ក្រុមខ្លះ​មក​ពិភាក្សាដូចជាក្រុម​ TFBoys ជា​ដើម​ដែល​សមាជិក​សុទ្ធ​តែ​ជា​ក្មេង​កំលោះៗដែល​ស្ថិតនៅវ័យជំទង់ និង​ស្រស់​ស្អាត​បែប​ Cute។

ទាក់ទង​នឹង​ករណី​នេះ​មាន​អ្នក​ខ្លះយល់ស្របនឹង​ច្បាប់ថ្មី ស្របពេលខ្លះបង្កើតការមិនអស់ចិត្ត ហើយទាមទាររក​យុត្តិធម៌ថា ខុសដែរឬ​បើគ្រាន់តែ​រៀបចំខ្លូន ឬមាន​ចរិត Cute​ ដូចស្រី?

មួយវិញទៀតមិន​ត្រឹម​តែ​ជនជាតិកូរ៉េទេ សូម្បី​ជនជាតិ​ចិន​ផ្ទាល់​ ខ្លះ​ក៏សម្ដែង​ការ​ព្រួយបារម្ភដែរ៕

ប្រភព៖ Allkpop  

អត្ថបទថ្មី