កីឡាករ​ វ៉ាន​ វ៉ុន​ និង​ប្រតិភូ​នឹង​ចាក់​ចេញ​ពី​ប្រទេស​ជប៉ុន​ ថ្ងៃ​ស្អែក​នេះ​ហើយ

  • 2021-09-06 07:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ វ៉ាន​ វ៉ុន​ រួម​ទាំង​ប្រតិភូ​បន្ទាប់​ពី​ចូលរួម​ក្នុង​ពិធី​បិទ​ប៉ារ៉ា​ឡាំពិក​រួច​មក​នឹង​ចាក់​ចេញ​ពី​ប្រទេស​ជប៉ុន​ នៅ​យប់​ថ្ងៃ​ទី៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ មក​កាន់​កម្ពុជា​វិញ។​

រូបភាព CAMSOC

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ យី សុភក្ត្រា​ រូបលោក​ និង​កីឡាករ​ វ៉ាន​ វ៉ុន​ បន្ទាប់​ពី​ចូលរួម​ពិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ កាល​ពី​យប់​ថ្ងៃ​ទី៥​ កញ្ញា​នេះ​រួច​ហើយ​ គឺ​នឹង​វិល​ត្រលប់​មក​កាន់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៧​ស្អែក​នេះ។​

ចំណែក​ឯកឧត្ដម​ យី​ វាសនា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​ សម្ដែង​នូវ​ការ​គោរព​អរគុណ​ដល់​រាជរដ្ឋាភិបាល​ ដែល​បាន​ឧបត្ថម្ភ​ទាំង​ស្រុង​ដល់​កីឡាករ​ និង​ប្រតិភូ​ដើម្បី​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ខាង​លើ​នេះ។​ មួយ​វិញ​ទៀត​ឯកឧត្ដម​ក៏​អរគុណ​ដល់​បណ្ដា​សារព័ត៌មាន​ទាំង​អស់​ដែល​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​ប្រកួត​របស់​កីឡាករ​ វ៉ាន​ វ៉ុន​ និង​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ផង​ដែរ​ ដែល​បាន​លើក​ទឹកចិត្ត​ក្រុម​កីឡា​ជន​ពិកា។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ កីឡាករ​ជន​ពិកា​របស់​កម្ពុជា​ វ៉ាន​ វ៉ុន​ បាន​ទៅ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ា​ឡាំពិក​ តាំង​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​ ២០២១៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី