អ្នកបញ្ចូលសំឡេងភាពយន្តដ៏ល្បី លោក ជា ចាន់ប៉ូ ម្ចាស់សំឡេងទិនហ្វីឆ្នាំ១៩៨២ ឥឡូវសុខភាពកាន់តែដាបខ្លាំង

  • 2021-09-07 05:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តួឯកក្រោយឆាកនៃតួអង្គ ទិនហ្វិ គឺលោក ជា ចាន់ប៉ូ ពេលនេះស្ថានភាពសុខភាពដុនដាបខ្លាំង បន្ទាប់ពីរូបលោកមានជំងឺជាច្រើនមុខ ប្រចាំកាយជាច្រើនឆ្នាំមកនោះ បូករួមទាំងវ័យកាន់តែចាស់លោកបានតែត្រឹមដេកសម្រាកព្យាបាលនៅតែលើកន្ទេល ក្នុងគេហដ្ឋានរបស់លោក នៅខាងក្រោយផ្សារទួលគោគ រាជធានីភ្នំពេញ ។

លោក ជា ចាន់ប៉ូ បានប្រាប់ Sabay ថា លោកគឺជាម្ចាស់សំឡេងទិនហ្វីកាលពីឆ្នាំ១៩៨២ មកម្លេះ ហើយសព្វថ្ងៃនេះលោកកំពុងតែមានជំងឺប្រចាំកាយ ជាច្រើនមុខ ក្នុងនោះ លោក៏បានបង្ហាញរូបថតឈឺជាច្រើនសន្លឹកផងដែរ ។និយាយមកដល់ត្រឹមនេះ Sabay ក៏មិនបានដឹងព័ត៌មានបន្ថែមទៀតដែរ ដោយលោក ជា ចាន់ប៉ូ បានបញ្ជាក់ថា មិនទាន់បានហូបបាយទេ ដូចនេះលោកអស់កម្លាំង ហេវហត់ វង្វេងអស់ហើយ ចាំលោកមានកំលាំង លោកនឹងបន្តផ្តល់សម្ភាសទៀត ។

រម្លឹកផងដែរថា លោក ជា ចាន់ប៉ូ បានចាប់ផ្តើមអាជីពបញ្ចូលសំឡេងកុនប្រមាណជាជាង៣០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីចប់សម័យប៉ុលពតមកម្ល៉េះ។ លោកបានចាប់ផ្តើមចូលចិត្ត និងផ្តើមអាជីពនេះតាំងពីកុមារភាព បន្ទាប់ពីលោកបានឃើញរៀមច្បងចាស់ៗដែលដើរបញ្ចូលសំឡេងកុននៅសម័យសាធារណរដ្ឋខ្មែរ រហូតធ្វើឲ្យលោកមានចំណាប់អារម្មណ៏លើជំនាញនេះ ក្រោយរបបខ្មែរក្រហម គឺលោកនៅតូចនៅឡើយទេ តាំងពីពេលនោះមក លោកបានអភិវឌ្ឍន៏ខ្លួនជាអ្នកបញ្ចូលសំឡេងរហូតមក៕

អត្ថបទ៖ Tep Sovannmoly